ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែអន់ចិត្តបន្តិច ម្ចាស់បទ”អូនមិនអីទេ” ទៅកែច្រមុះដល់កូរ៉េ

ទើបតែបញ្ចេញបទ Original Song ក្រោមចំណងជើងថា “អូនមិនអីទេ” ធ្វើឲ្យអ្នកអាជីពលក់ផលិតផលអនឡាញដូចគ្នាភ្ញាក់ផ្អើលសោះ តារាហ្វេសប៊ុកស៊ិចស៊ី កញ្ញា Bee Yobo Bee ប្រកាសកែច្រមុះយ៉ាងក្រឡឺម ដោយគេឃើញនាង បង្ហាញមុខនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងពេលនេះ។ គម្រោងថែមថយសម្រស់របស់នាង ត្រូវគេប៉ាន់ស្មានថា នាងកាន់តែបោះជំហាន ក្លាយជាអ្នកចម្រៀងអាជីព បើទោះគេមិនទាន់ដឹងថា តើនាងចង់ប្រឡូកជាអ្នកសិល្ប:អាជីព ឬ គ្រាន់តែចេញបទចម្រៀងលេងៗ។

Bee Yobo Bee បានបង្ហោះមុនទៅដល់កូរ៉េ កាលពីល្ងាចថ្ងៃទី២២ តុលា ឆ្នាំ២០១៩ ថា “ជូនពរខ្លួនឯងទៅកែច្រមុះថ្មី សង្ឃឹមថា ទទួលបានជោគជ័យមកវិញ កើតមកជាមនុស្សស្រីមិនស្រួលចិត្តទេណា គឺមិនអាចបោះបង់ភាពស្អាតបាន សំខាន់មុននឹងកែ ត្រូវពិគ្រោះជាមួយពេទ្យឲ្យបានច្បាស់លាស់សិន កុំចេះតែធ្វើៗ ខ្លាចប៉ះពាល់ដល់ថ្ងៃក្រោយ🥰🥰🥰ចាំវះហើយ live ឲ្យទាំងអស់គ្នាមើល 😘”។ ប្រភពពីអ្នកស្និទ្ធិតារាហ្វេសប៊ុករូបនេះ ព្រលយថា កញ្ញា ប៊ីយូប៊ូ ធ្លាប់បានកែច្រមុះម្ដងហើយ កាលពីជាងកន្លះឆ្នាំមុន ប៉ុន្តែដោយសារតែនាងមិនពេញចិត្ត ទើបសម្រេចចិត្តណាត់អ្នកជំនាញ នៅក្នុងប្រទេសកូរ៉េ ដើម្បីធ្វើការវះកាត់ជាថ្មី។

គម្រោងកែច្រមុះដល់ប្រទេសកូរ៉េរបស់នាង ត្រូវគេរំពឹងថា នឹងធ្វើឲ្យសម្រស់របស់នាងប្រែប្លែក ខណ:ដែលបទ “អូនមិនអីទេ”របស់នាង ក៏មានអ្នកគទ្រ មិនអន់ជាងតារាចម្រៀងអាជីព។ ទឹកដមសំលេងរបស់នាង ក៏មិនណយនោះដែរ ទើបម្នាក់ៗយល់ថា ក្រោយថែមថយសម្រស់ តារាហ្វេសប៊ុករូបនេះ ពិតជាកាន់តែទទទួលបានការចាប់អារម្មណ៍ ជាមួយនឹងគម្រោងចេញបទចម្រៀងថ្មីៗ បន្តបន្ទាប់នោះ៕

មតិយោបល់