ព័ត៌មានជាតិ

Ronaldo រីករាយ​កុងត្រា​ថ្មី​នឹង​ទិញ​រថយន្ត Ferrari មួយ​គ្រឿង​ថែម​ទៀត​

​កីឡាករ Ronaldo សញ្ជាតិ​ព័រ​ទុ​ហ្គាល នឹង​ទិញ​រថយន្ត​ថ្មី​សន្លាង Ferrari ពណ៌​ទឹកប៊ិច​ចាស់ ក្នុងតម្លៃ ១,៣ លាន​អឺរ៉ូ សម្រាប់​រដូវ​កាល​ថ្មី ដែល​បន្ត​កុងត្រា​ជាមួយនឹង Real Madrid ។​
​នៅ​ខែ កញ្ញា​នេះ Ronaldo បានដាក់​ប៊ិច​លើ​ក្រដាស់ ដើម្បី​បន្ត​កុងត្រា​ថ្មី ជាមួយនឹង​ក្លិប​ខ្លួន រហូតដល់​ឆ្នាំ ២០១៨ ជាមួយនឹង​ប្រាក់ខែ ១៧ លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំ ដែល​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ។​
Ronaldo
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ដើម្បី​អបអរ​សម្រាប់​កុងត្រា​ថ្មី កំពូល​តារាបាល់ទាត់ សញ្ជាតិ​ព័រ​ទុ​ហ្គាល ចង់​ទិញ​រថយន្ត Ferrari ថ្មី​មួយ​គ្រឿង ដែល​មាន​ពណ៌​ដូច​អាវ​ក្លិប​របស់ខ្លួន​លេង​ក្រៅ​ទឹកដី​។​រថយន្ត Ferrari របស់ Ronaldo អាច​ធ្វើដំណើរ​បាន ៣៥០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ហើយ​រថយន្ត​នេះ​ដែរ នឹង​ក្លាយជា​កម្ម​សិទ្ធ Ronaldo នៅ​ឆ្នាំ​បន្ទាប់​នេះ​។​
​ថ្មីៗ​នេះដែរ Ronaldo បាន​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធ រថយន្ត Ferrari 599 GTB, Ferrari 575 និង Ferrari 599 GTO ។ ក្រៅពីនេះ​នៅ​មាន​រថយន្ត​ថ្លៃៗ​មួយចំនួន​ទៀត​ដូចជា Porsche, Bugatti , Mc Laren , Aston Martin , Bentley, Rolls Royce ឬក៏ Lamborghini ជាដើម​៕​

មតិយោបល់