ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប កន្និដ្ឋា ស្ពាយ​ជោគជ័យ​ពី​អូស្ត្រាលី​មកវិញ ខណៈ​ចង់​ល្បី​ក្នុងស្រុក​

តារាចម្រៀង អាជីព នាង ព្រាប កន្និដ្ឋា ដែល​ជា​តារា​ចម្រៀង​យ៉េ ប្រចាំ ភោជនីយដ្ឋាន ប៉ាស៊ីហ្វិក ឃី​ស និង មហាសាល កំពុងតែ​ហក់លោត​ក្នុង​អាជីព​សិល្បៈ ច្បាម​យក​ប្រជាប្រិយភាព ទីផ្សារ​គាំទ្រ ក្រៅ​ពី​សំឡេង​អ៊ូ​កញ្ជៀវ​នៅក្នុង ភោជនី​ដ្ឋា​ន​។​
https://i1272.photobucket.com/albums/y389/domneng/Air/PreabKonitha_zps946f5adc.jpg
​កន្និដ្ឋា ក្រៅពី​ច្រៀង​ល្បីឈ្មោះ ក្នុង​ភោជនី​ដ្ឋា​ន នាង​ហាក់ដូចជា​មិន​ទាន់​ចេញ​មុខ ជា​សាធារណៈ ដូច​តារាចម្រៀង​ដទៃទៀត​នោះ​ទេ ។ ថ្មីៗ​នេះដែរ ជាមួយ​នឹង​សំឡេង​ពិរោះ សម្រស់​បាន នាង​ត្រូវបាន​គេ​ធានា​យក​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស នោះ​គឺ អូស្ត្រាលី ដែល​ទើបតែ​វិល​វិញ​កាលពី​ខែ មុននេះ​។​ជាមួយ​នឹង​ដំណើរ ទៅ និង​មក នាង នាង ព្រាប កន្និដ្ឋា បាន​ប្រាប់ឲ្យដឹង​ថា នាង​ពិតជា​សប្បាយរីករាយ ណាស់ ដោយ​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន ព្រោះថា​នឹក​ដល់​ក្រុមគ្រួសារ និង​ជា​ឱកាស​លើកដំបូង​ចេញ​ទៅ​ក្រៅ​ស្រុក ដូច្នេះ​រក​អ្វី​និយាយ​មិន​ត្រូវ​នោះទេ​។​

​ស្រី​ស្រស់​រូបនេះ​បាន​ប្រាប់ឲ្យដឹង​ថា “​ដំណើរ​បញ្ចេញ​សំនៀង​នៅ អូស្ត្រាលី នាង​ពិតជា​ទទួលបាន​ជោគជ័យ​គ្រាន់បើ ពី​សំណាក់​បងប្អូន​នៅ អូស្ត្រាលី និង​ចេញ​ច្រៀង​ជាច្រើន​រដ្ឋ ណាស់​ដូចជា ម៊ែ​ល​ប៊​ន ស៊ីដ​នី និង​រដ្ឋ​ជាច្រើន​ទៀត លើ​ទឹកដី​អូស្ត្រាលី​” ។​
​ក្តី​រំពឹងរបស់ ព្រាប កន្និដ្ឋា នាង​សង្ឈឹមថា អាច​នឹង​ក្តោប​ប្រជាប្រិយភាព ដូច​ជា​តារា​ផ្សេងៗ​ទៀត ដែល​ឈរ​លើ​ទ្រនំ​ធំៗ នា​សព្វថ្ងៃនេះ នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន​នោះទេ​៕​
អត្ថបទដោយ ៖ គង់វង្ស​

មតិយោបល់