ព័ត៌មានជាតិ

ប្រវត្តិ​ជើង​ខ្លាំង​កីឡាករ​ប្រដាល់ Manny Pacquiao

​លោក Manny Pacquiao ដែល​មាន​ឈ្មោះ​ពេញ Emmaunuel Manny Dapidran Pacquiao ជា​ជនជាតិ​ភី​លី​ពី​ន​កើត​នៅ​ថ្ងៃទី 17 ធ្នូ 1978 ។​សព្វ​ថ្ងៃ​រូបគាត់​មាន​មុខងារ​ជា​អ្នក​ប្រដាល់​អាជីព​និង​ជា​អ្នកនយោបាយ​ផង​ដែរ​នា​ពេល​ថ្មីៗ​នេះ​។​លោក​ជា​អ្នក​ប្រដាល់​លើ​តំបូង​បំផុត​ដែល​បានឈ្នះ​ខ្សែក្រវ៉ាត់​ពិភពលោក​ដល់​ទៅ 10 ខ្សែ​ហើយក៏​ជា​អ្នកឈ្នះ​ពានរង្វាន់ Lineal Championship ក្នុង​ប្រភេទ​ទម្ងន់ 4 ផ្សេងគ្នា​។​លោក Pacquiao បាន​ក្លាយជា​កីឡាករ​ដែល​ទទួលបាន​ប្រាក់ខែ​ច្រើន​បំផុត​ទី​ពីរ​លើ​លោក​ផង​។​គាត់​ធ្លាប់​បាន​គេ​ឲ្យ​រហ័ស​នាម​ថា​ជា​ស្តេច​ប្រដាល់​ប្រចាំ​ទស្សវត្ស​ខ្ទង់ 2000 ដោយ​ក្រុមប្រឹក្សា​គណកម្មាការ​ប្រដាល់​ពិភពលោក​។​គាត់​ក៏​ធ្លាប់​បាន​គេ​បោះឆ្នោត​ឲ្យ​ជាកីឡាករ​ប្រដាល់​ល្អ​បំផុត​ប្រចាំឆ្នាំ 3 ដង​ផងដែរ​ដូចជា​នៅ​ឆ្នាំ 2006 2008 និង 2009 ហើយ​ទទួលបាន​ពាន Best Fighter ESPY Award នៅក្នុង​ឆ្នាំ 2009 និង 2011 ។​

​ក្រៅ​ពី​ការងារ​ជា​អ្នក​អាជីព​ខាង​ប្រដាល់​កីឡាករ​ប្រដាល់ Pacquiao ត្រូវ​បាន​ចូលរួម​ក្នុង​ឈុត​ឆាកនយោបាយ​នៅ​ក្នុង​កំឡុង​ឆ្នាំ 2010 ខែ​ឧសភា​។​គាត់​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​សមាជិក​នៅក្នុង​កិច្ចប្រជុំ​សមាជជាតិ​លើក​ទី 15 ដែល​លោក​ជា​តំណាងរាស្ត្រឲ្យ​ខេត្ត Sarangni របស់​ប្រទេស​ភី​លី​ពី​ន​៕​
https://i1272.photobucket.com/albums/y389/domneng/Air/MannyPacquiao1_zps52cb5589.jpg
https://i1272.photobucket.com/albums/y389/domneng/Air/MannyPacquiao2_zps70743ca2.jpg
https://i1272.photobucket.com/albums/y389/domneng/Air/MannyPacquiao3_zps0c13dca8.jpg

មតិយោបល់