បទចម្រៀងថ្មីរបស់ ផលិតកម្ម LD ក្រោមចំណងជើងថា “ព្រោះស្រលាញ់ទើបមិនហានសារភាព” ជាបទចម្រៀងថ្មី សន្លាង ដែលច្រៀង និងនិពន្ធដោយលោក សួន ពិសិដ្ឋ កំពុងវាយលុកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
បទថ្មីនេះដែរ ជាបទដែលធ្វើឡើង គ្រាន់តែចែកជូនបងប្អូនក្នុងស្រុក ស្តាប់កម្សាន្ត តាមរយៈអនឡាញ ដោយមិនគិតកម្រៃនោះទេ នេះបើតាម ការ សរសេរ Wall Post របស់ ផលិតកម្ម LD កន្លងមក។
ត្រង់ចំណុចនេះដែរ មានអ្នកស្នេហាបទចម្រៀង ខ្មែរជាច្រើន ជាពិសេសអ្នកលេងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកតែម្តងបានធ្វើការគាំទ្រ អស់ពីចិត្ត ចំពោះស្នាដៃថ្មី ដែលផុសចេញពីគំនិតកូនខ្មែរ ដោយគ្មានចំលងគេ ដែលធ្វើឲ្យខ្មែរ អាចល្បីលើឆាកអន្តរខាងមុខ ទាំងនេះបញ្ជាក់ថា ខ្មែរយើងគ្មានទៅអន់ឯណា ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់