(អាមេរិក)៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គម ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើលោកយាយម្នាក់ អាយុ៩៩ឆ្នាំម្នាក់ មកពីរដ្ឋកាលីហ្វ័រញ៉ា បានក្លាយទៅជាតារាម៉ូដែល និងទទួលបានការគាំទ្រយ៉ាងខ្លាំង។
លោកយាយ Helene Simon មានបំណងចង់ក្លាយជាតារាម៉ូដែលជាយូរណាស់មកហើយ ប៉ុន្ដែមិនដែលមានឱកាសទេ រហូតដល់ចៅស្រីរបស់គាត់បានបើកដំណើរការ នៃផលិតផលថែរក្សាសម្រស់ ហើយក៏ផ្ដល់ឱកាសដល់លោកយាយធ្វើជាទូតសុច្ឆន្ទៈតំណាងផលិតផលរយៈពេលមួយខែតែម្ដង។
ជុំវិញរឿងរ៉ាវរបស់គាត់ ត្រូវបានចែករំលែកនៅលើកម្មវិធីដ៏ល្បីGood Morning America ហើយអ្នកអ្នកនិយមលេងអ៊ីនធើណេត ក៏បានបញ្ចេញមតិដោយលើកឡើងថា «មិនមានដែនកំណត់នៃអាយុ ដើម្បីក្លាយជាតារាម៉ូដែលដ៏អស្ចារ្យនោះទេ ហើយលោកយាយ Helene បានបង្ហាញឲ្យយើងឃើញតែម្ដង»៕
មតិយោបល់