ព័ត៌មានជាតិ

ក្លិប DKSH លុត ក្លិប LWM FC ៧-៦ ក្នុងជំនួប​មិត្តភាព​កាល​ពី​ម្សិលមិញ​នេះ​

​កាលពី​ល្ងាច​ថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០១២ ម្សិលមិញ​នេះដែរ នៅលើ​ទីលាន​បាល់ទាត់ ដំរី​ស មាន​ជំនួប​ជើង​រវាង​ក្លិប DKSH ជួប​ជើង​ជាមួយនឹង​ក្លិប​បាល់ទាត់ LWM FC ដោយ​លទ្ធផល 7-6 ដែល​ជា​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ​ជាទីបំផុត​។​

​បើកឆាក​ដំបូង មិន​បាន​ប៉ុន្មាន​នាទី​ផង សម្រាប់ DKSH ដែល​មាន​ឯកសណ្ឋាន ពណ៌​លឿង លាយ​ក្រហម បាន​លុត​ក្លិប​បាល់ទាត់ LWM FC ដែល​មាន​ពណ៌​បៃតង ដោយ​លទ្ធផល នាំមុខ ៤ -0 ។ កៀក​នឹង​ចប់​តង់​ទី ១ ដែល​មាន​រយៈពេល ៤៥ នាទី​ទៅ​ហើយ ស្រាប់ តែ​ខ្សែការពារ​ខាងឆ្វេង របស់ DKSH លោក ម៉ន ពេជ្រ​ភក្តី មិន​បាន​ក្លៀរ​បាល់ចោល​នៅ​កៀក​នឹង​ប្រអប់​សំខាន់ ធ្វើឲ្យ​ខ្សែប្រយុទ្ធ ក្លិប​បាល់ទាត់ LWM FC ដណ្តើម​បាល់​បាន មានឱកាស​បំបែក​ពងមាន់ DKSH ឡើង​បែក​ខ្ជាយ​ខណៈដែល​បាន​ការពារ​តាំង​ពី​ដើមតង់ ដោយ លទ្ធផល ៤-1 ។​
DKSH
​ក្រោយ​ការ​សម្រាក ១៥ នាទី តង់​ទី ២ ដែល​មាន​រយៈពេល ៤៥ នាទី​បាន​ឈានចូល ដែល​ជា​ការប្រកួត​ក្រោម​តំណក់ទឹកភ្លៀងរ​លឹម​មិន​ដាច់ និង​ទីលាន សម្បូរ​ភក់ ដែល​បង្ករ​ឲ្យ​ខាង DKSH ពិបាក​នឹង​លេង​ក្នុង​ស្ថានភាព​បែប​នេះ ហើយក៏​ជា​ឱកាស​សងសឹក​របស់​ក្លិប LWM FC បាន​លុត ៤ គ្រាប់​ផ្ទួន ដោយ​លទ្ធផល​បណ្តោះ​អសន្ន ៤-៤​ទៅលើ DKSH ដែល​ធ្វើឲ្យ លោក ម៉ន ពេជ្រ​ភក្តី ដែល​ជា​ខ្សែការពារ ចាង​ចរិក​មួរ​ម៉ៅ ខណៈ​ដែល​ខ្សែប្រយុទ្ធ​របស់ខ្លួន​លេង​មិន​បាន​ល្អ សម្រាប់​តង់​ទី ២ ទោះ​មាន​ឱ​កា​ស៊ុត​ជាច្រើន តែ​មិនបាន​សម្រេច​នោះ​។ តែ​ទោះជា​យ៉ាងណា ក្រោយ​ដាក់​កីឡាករ ៣៣ លោក លីដា និង លេខ ៧ លោក គឹម រិនដា ចូល​ទីលាន​វិញ DKSH បាន​មាន​សន្ទុះ​លេង​ឡើងវិញ និង​វាយលុក បាន​មួយ​គ្រាប់ បន្ថែម និង​ស៊ុត​បន្តបន្ទាប់​ដោយ​លក្ខណៈ​ប្រឹងប្រែង​ជាទីបំផុត ដែល​ធ្វើឲ្យ​ខ្សែ​ការពារមុខ​រីក​ដូច​គ្រាប់​ជី​វិញ​។​តែ​ទោះជា​យ៉ាងណា ខាង​ក្លិប LWM FC បាន​ស្វែងរក​គ្រាប់​បាល់​បន្ថែម ២ គ្រាប់​ទៀត ដែល​ចុងបញ្ចប់​ក្នុងជំនួប​មិត្តភាព​នេះ ក្លិប DKSH ឈ្នះ​ក្នុង​លទ្ធផល 7-6 លើ​ក្លិប LWM FC ។ សម្រាប់​លើក​ក្រោយ អាច​នឹង​ក្លិប LWM FC នឹង​ណាត់​សងសឹក នៅលើ​លាន​នេះ​ផង​ដែរ​៕​

មតិយោបល់