ព័ត៌មានសិល្បៈ និងកម្សាន្ត

ផាន់ ស្រីរ័ត្ន ត្អួ​ញ​ត្អែរ​គ្មាន​អ្នក​ហៅថត​ដូច​មុន ខណៈ​សម្រស់ជ្រេ​

ជាមួយ​នឹង​ស្ថានភាព​ត្របាញ់​ជើង​គ្នា​លើ​វិថី​សិល្បៈ ទាំងចាស់​ទាំងថ្មី ដើម្បី​គ្រង​តំណែង​កំពូល និង​ល្បីល្បាញ លើ​សង្វៀន​ឧស្សាហកម្ម​កម្សាន្ត នេះ គេ​បែរជា​ឃើញ ស្រី​ស្រស់ ផាន់ ស្រីរ័ត្ន បង្វែរ​ទិសដៅ ទៅ​រកស៊ី លក់​សម្លៀកបំពាក់​នៅ​ម្តុំ ផ្សារ​តូច ឬ​ស្ស៊ី​កែវ​ទៅវិញ ។​

​ផាន់ ស្រីរ័ត្ន បាន​ធ្វើឲ្យ​ទស្សនិកជន​ស្គាល់​នាង តាមរយៈ ការថត​ស្ពត ឬ​បង្ហាញមុខ​លើ​ផ្ទាំង​ប៉ាណូ​នានា ក្នុង​ទីក្រុង​ភ្នំពេញ ។ ក្រៅពី​ការថត​ស្ពត នាង​ក៏​បាន​ចូលរួម​ថត​រឿង ២ ទៅ ៣ រឿង​ផងដែរ ក្នុងនោះ​មាន​រឿង “​ផ្កា​រីក​ក្នុង​ចិត្ត​” និង រឿង “​សាកសព​កំបុត​ក្បាល​”​។ ក្រោយៗ​មកទៀត នាង​ត្រូវបាន​ផលិតកម្ម​ផ្សេងៗ ក្នុងស្រុក ហៅ​ថត ខារ៉ាអូខេ យ៉ាង​ច្រើនសន្ធឹក​រក​ពេល​តែ​ថែ​សម្រស់​មិន​ចង់​បាន​ផង​។ តែ​ឥឡូវ​ស្ថានភាព​មមារ​ញឹក​របស់​នាង កំពុងស្ថិត​ទៅរក​ចំណុច​អវិជ្ជមាន ដោយ​មិន​បាន​បង្ហាញ​មុខ​ដូច​មុន​ទៀតឡើយ ។

​រំពេច​ជាមួយនឹង​គ្នា​នេះ​ដែរ ស្រី​ស្រស់ ផាន់ ស្រីរ័ត្ន បាន​ប្រាប់​ដល់ ភ្នាក់ងារ​ព័ត៌មាន ដំណឹង ឲ្យដឹងថា “​ពេល​នេះ​ទីផ្សារ​ការហៅ​ថត​របស់​នាង ដូចជា​ស្ងប់ស្ងាត់ ដោយ​គ្មាន​ផលិត​កម្មណា ហៅ​នាង​ថត​ដូច​ពី​មុន​សោះ​ឡើយ មិនដឹង​ថា​មកពី​អ្វី​នោះទេ​” ។ ស្រី​ស្រស់​រូបនេះ​បាន​បន្ថែមទៀតថា ត្រង់​ចំណុច​នេះ​ដែរ ប្រហែលជា​មាន​សិល្បៈ​ក្រោយៗ​រះ​ច្រើនពេក ដែល​មាន​សម្រស់​ស្អាត​ជាង​នាង ហេតុដូច្នេះ នាង​សុខចិត្ត​ខ្លួន​ផ្អាក់​ថត មក​គិតគូរ​រឿង​ជំនួញ តែ​មិន​បោះបង់​ចោល​សិល្បៈ​នោះទេ ដរាបណា ផលិតកម្ម​នានា និង​អ្នក​គាំទ្រ​របស់​នាង នៅតែ​ផ្តល់ឱកាស​ឲ្យ​នាង ៕
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth7_zps55e9ad8b.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth3_zpsecea8649.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth2_zpsd2d480a1.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth4_zps1a1b9dfd.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth6_zps704716d9.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth8_zps61147dbd.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth5_zps299980ad.jpg
https://i1272.photobucket.com/albums/y389/domneng/Air/PhanSreyroth1_zpsf3717126.jpg
អត្ថបទ៖គង់វង្ស​

មតិយោបល់