ថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៣ បើយោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា ម្ចាស់ចៀមក៏ដូចជាសាក្សីបានង្ហាញរូបភាពដែលបានថតទុក ក្នុងកំឡុងពេលដែលជនល្មើសកំពុងតែរំលោភសេពសន្ថវៈទៅលើសត្វចៀមរហូតដល់ទៅ ៣០ ក្បាល។ ដោយមានការព្រួយបារម្ភពីសត្វដែលរស់នៅក្នុងតំបន់ Al Aflaj នៃទីក្រុង Riyadh ប្រទេសអារ៉ាប់ ម្ចាស់សត្វទាំងនេះបានសម្រេចចិត្តដាក់ពាក្យប្តឹងទៅឲ្យប៉ូលិសតាមចាប់ខ្លួនជនល្មើសម្នាក់នោះ។ តាមរបាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីដើមខែឧសភា ឆ្នាំ២០១៣ ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមៗនោះ ប៉ូលិសបានធ្វើការស្រាវជ្រាវ ហើយបានកត់សម្គាល់ថាបុរសសង្ស័យនោះគឺជាជនជាតិប៉ាគីស្ថាន។ ចំណែកឯរូបថតដែលម្ចាស់ចៀមទាំងនោះថតបានគឺនៅពាក់កណ្តោលយប់ ពេលដែលជនសង្ស័យកំពុងតែប្រព្រឹត្តបទល្មើសនៅក្នុងក្រោលចៀម៕
ព័ត៌មានជាតិ
មតិយោបល់