ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង​ចិន​ល្បីល្បាញ Huo Jianhua សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្រី​លក់​ខ្លួន​

​ប្រពន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ដែល​ចុះ​នៅ​ថ្ងៃទី ២ ខែ តុលា នេះ​បាន​ធ្វើឲ្យ មហាជន​ក្នុងប្រទេស​ចិន​ភ្ញាក់ផ្អើល ពី​តារា​សម្តែង Huo Jianhua ដោយ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ស្រី​លក់​ខ្លួន នៅក្នុង​កោះ​តៃវ៉ាន់​។​

​សារព័ត៌មាន​ក្នុងស្រុក​ចិន​ជា​ច្រើន​បាន​ចុះ​ឲ្យដឹងថា តារា​សម្តែង កាប់​ចាក់​ក្នុង​រឿង​ភាគ​ចិន Huo Jianhua ត្រូវបាន​គេ​សង្ស័យថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​នាង ដែល​ឈ្មោះ​ហៅ​ក្រៅ​ថា Five Spices Qin ដែលជា​អ្នក​លក់​ខ្លួន ខណៈ​ដែល​នាង​បាន​បង្ហោះ​ពាក្យពេចន៍​ថា នាង​បាន​បម្រើ​សេវាកម្ម ដល់​ភ្ញៀវ​ដែល​ជា​តារា​ដ៏​ល្បី​មួយ​ដួង​ក្នុងប្រទេស​ចិន​។ ក្នុងន័យ​នេះ​ដែរ នាង​បាន​សរសេរថា ដោយសារតែ​គាត់​ជា​មនុស្ស​ល្បី​ដូច្នេះហើយ ទើប​មិន​បាន​ថតរូប​ជាច្រើន​ទុក​។​

​ជាមួយនឹង​គ្នា​នេះដែរ ទំព័រ​របស់ Huo Jianhua ក៏​ដូចជា​ទទួលបាន​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស​ពី Five Spices Qin ផងដែរ ។ កាលពីមុន​តារា​សម្តែង​រូប​នេះ​ល្បី​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង Cheung Hinh Du បន្ទាប់មក​ក៏​លេច​ឭ​ព័ត៌មាន​ថា​បាន​យក​ស្រីខូច​មក​ដេក និង​កំពុង​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​វិភាគ​ហើយ​វិភាគ​ទៀត​។​

​លេចមុខ​នៅ​ព្រលានយន្តហោះ ស៊ា​ង​ហៃ កាល​ពី​ល្ងាចម្សិលមិញ តារា​សម្តែង Huo Jianhua បាន​ធ្វើ​ការអះអាង​ថា គាត់​មិន​បាន​ទំនាក់ទំនង​ជាមួយ​នឹង​នាង Cheung Hinh Du ជាង​នេះ​ទៅទៀត​ក៏​មិនមាន​ទំនាក់ទំនង​ជាមួយ​នឹង នាង Five Spices Qin ដែល​ជា​មនុស្ស​ស្រីលក់ខ្លួន​នោះទេ​។​លោក​បាន​និយាយ​ទៅកាន់​អ្នកកាសែត​ថា អ្វី​ដែល​លោក​បាន​សួរ​មក​ខ្ញុំ វា​ជា​អ្វី​ដែល​អ្នក​ប្រឌិត និង​អ្នកលេង​លើ​អ៊ី​ន​ធឺ​ណេត​មួយចំនួន ធ្វើ​ការប៉ាន់ស្មាន​តែប៉ុណ្ណោះ ។ Huo Jianhua បាន​បន្ថែមទៀតថា “​គ្រាន់​តែ​ខ្ញុំ ធ្វើតាម ឬ Follow មានន័យ​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​នោះ​ដែរ​ឬ​?” ៕​
https://i1272.photobucket.com/albums/y389/domneng/Air/HuoJianhua1_zps8206ca5d.jpg
https://i1272.photobucket.com/albums/y389/domneng/Air/HuoJianhua2_zps7cf56a7a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/HuoJianhua3_zps3960f876.jpg

មតិយោបល់