នៅពេលថ្មីៗនេះដែរ គូស្នេ៍តារាចម្រៀងវ័យក្មេង Justin Bieber និង Selena Gomez បានបង្ហាញវត្តមានមួយដ៏គួរឲ្យចាប់អារម្មណ៍ដោយរាំស្រាវស្រើប ជាមួយនឹងគ្នា ក្នុងបន្ទប់ហាត់រាំ ។ ជាមួយនឹងវីដេអូឃ្លិបដែលបានបង្ហោះរាំស្រាវស្រើបនោះ បានធ្វើឲ្យ អ្នកគាំទ្រតារាទាំងពីរចាប់អារម្មណ៍យ៉ាងខ្លាំង ដោយធ្វើការសន្និដ្ឋានថា តារាទាំងពីរដួងនេះ ពួតដៃគ្នាសាងស្នេហាឡើងវិញ។
តែ ទោះជាយ៉ាងណា ឪពុករបស់ Selena Gomez បានប្រាប់ដល់ទស្សនាវដ្តី People ថា គាត់មិនចូលចិត្ត ឲ្យកូនរបស់ខ្លួនចំណាយពេលច្រើនជាមួយនឹង តារាចម្រៀងតាប៉ែ Justin Bieber នោះទេ។
មនុស្សជាច្រើនដែលតាមដានសកម្មភាពតារាទាំងពីរដួងនេះ បានឲ្យដឹងថា ការព្រួយបារម្មណ៍របស់គ្រួសារនាង Selena Gomez ពិតជាសមហេតុផលហើយ ព្រោះថា Justin ទើបតែត្រូវបានប៉ូលិសឃាត់ខ្លួន និងប្រឈមបញ្ហាជាច្រើនជាមួយនឹងច្បាប់។
បើតាមរបាយការណ៍ព័ត៌មាន តារាចម្រៀងរូបនេះនឹង បន្តឡើងតុលាការ នៅថ្ងៃទី ៥ ខែ ឧសភា ខាងមុខនេះ ទៅលើសំណុំរឿង បើកបររថយន្តប្រណាំងតាមផ្លូវសាធារណៈ និងប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំ។
បើទោះបីខាងក្រុមគ្រួសារ នាង Selena Gomez ជំទាស់ក្តី តែអ្នកស្រី Pattie Mallette ម្តាយរបស់ Justin បាននិយាយថា ខ្លួននឹងមុខជាគាំទ្រគូស្នេហ៍នេះ ឲ្យជួបជុំគ្នាវិញ ។ អ្នកស្រីបានបន្តទៀតថា នាង Selena Gomez ពិតជាល្អនឹងខ្ញុំខ្លាំងណាស់ ហើយក្មេងទាំងពីរនេះ ជាគូស្នេហ៍ដ៏ស្រស់សោភាទៀតផង៕
មតិយោបល់