ភ្នំពេញ: ខ្ញុំសូមកោតសរសើរ ដល់យុវជនយុវតី ដែលបានចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាព នៅក្នុងកម្មវិធីខ្នាតអន្តរជាតិ មួយចំនួន ដែលបានរៀបចំ ដោយទូរទស្សន៌ ហង្សមាស និង រស្មីហង្សមាស ដូចជា The Voice, Cambodia Idol និង ខ្ញុំជាយុវជនគំរូកម្ពុជា ជាដើម ដែលរៀបចំដោយហ្វេសប៊ុគខ្ញុំ ផ្ទាល់តែម្តង។ នេះជាការលើកឡើង របស់សម្តេច ហ៊ុន សែន កាលពីពេលថ្មីនេះ។
កម្មវិធីទាំងនេះ បានផ្តល់នូវការគាំទ្រ និងលើកទឹកចិត្ត ដល់យុវជនខ្មែរ ទូទាំងប្រទេស ឲ្យមានឱកាស បញ្ចេញស្នាដៃ និងសមត្ថភាព ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងវិស័យសិល្បៈ ក្នុងម្រិតខ្នាតអន្តរជាតិ។ ទាំងអស់នេះ គឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ទើបយើងទាំងអស់គ្នា មានឱកាស ចូលរួមផលិតកម្មវិធី និងចូលរួមប្រកួតប្រជែង នៅក្នុងកម្មវីធីទូរទស្សន៌ បែបនេះបាន។
ខ្ញុំផ្ទាល់ នៅតែបន្តការគាំទ្រ និងលើកទឹកចិត្តយុវជនយុវតី ឲ្យចូលរួមបានច្រើន នៅក្នុងការប្រកួតប្រជែងសមត្ថភាព ចំណេះដឹង និងជំនាញ នៅក្នុងកម្មវិធី ដ៏ល្អៗទាំងនេះ។ សូមអរគុណ នាយកក្រុមហ៊ុនទូរទស្សន៌ ហង្សមាស និង រស្មីហង្សមាស ផលិតករ ចៅក្រមគណៈកម្មការ Coach ទាំងបួន មានក្មួយ ណុប បាយ៉ារិទ្ឋ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ឆន សុវណ្ណរាជ និងក្មួយ ពេជ្រ សោភា។
ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្ត ដល់យុវជន ក៏ដូចជាផ្តល់នូវការកំសាន្ត គឺនឹងមានការផ្សាយសារឡើងវិញ នូវកម្មវិធី ដ៏មានប្រជាប្រីយ៌ទាំងពីរ ខាងលើ នៅលើទំព័រហ្វេសប៊ុគរបស់ខ្ញុំផ្ទាល់ នៅពេលផ្សាយជាបន្តបន្ទាប់ នាពេលខាងមុខនេះ។
ទំព័រ Facebook របស់ខ្ញុំ ក៏នឹងចាក់ផ្សាយផងដែរ នូវបទចម្រៀង ដែលរៀបចំដោយក្រសួងទេសចរណ៌។ សិល្បៈ ដែលថតដោយទូរទស្សន៌អាស៊ីអាគ្នេយ៌ នៃទិវាវប្បធម៌ ៣មិនា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ។ ការប្រឡងចម្រៀងប្រពៃណី ល្ខោនបាសាក់ យីកេ មហោរី កំណាព្យដោយទូរទស្សន៌បាយ័ន។ បទចម្រៀងទាក់ទងដល់ការអភិវឌ្ឍ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ខ្ញំនឹងផ្សាយនូវចម្រៀង ដែលផលិតដោយទូរទស្សន៌ ឬផលិតកម្មផ្សេងទៀត ក្នុងករណីយទទួលបានការអនុញ្ញាតិ។ ទំពរ័ Facebook របស់ខ្ញុំនេះ មិនជំនួសឱ្យវិទ្យុ និងទូរទស្សន៌ណាមួយទេ តែការចាក់ផ្សាយបទចម្រៀង ឬសិល្បៈ អាចជួយដល់បងប្អូន ពិសេសក្មួយៗយុវជន ទាំងក្នុង និងក្រៅប្រទេស ដែលមិនមានពេលមើលទូរទស្សន៌ ហើយជាអ្នកនិយម Facebook ផងដែរ៕
មតិយោបល់