ភ្នំពេញៈ វាហាក់ដូចជាមិនដឹងមូលហេតុថា ហេតុអ្វីសុខៗ តារាស្រីសិចស៊ី ដើមទ្រូងបាន កញ្ញា ដួង ម៉ានិច បានធ្វើឲ្យ ទស្សនិកជនភ្ញាក់ផ្អើល តាមរយៈឃ្លិប ស្រែកទ្រហោយំ នៅលើហ្វេសប៊ុក ។
ដួង ម៉ានិច បានបង្ហោះវីដេអូឃ្លិបមួយ នៅមុននេះបន្តិច រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ដែលបង្ហាញពីសកម្មភាព ស្រែកទ្រហោយំ ទឹកភ្នែក ទឹកសំបោរ ទាំងមិនដឹងមូលហេតុ។
មានការលើកឡើងថា ការស្រែកទ្រហោយំរបស់នាង ទំនងសង្សារនាងសូមបែកហើយ ឬ អាចជាឈុត ថតក្នុងសាច់រឿង ហើយមើលទៅនោះ ។ ក្រោយការផុសវីដេអូ បានប៉ុន្មាននាទី ដែលធ្វើឲ្យទស្សនិកជនឆ្ងល់ នាងក៏ចេញមុខបញ្ជាក់ថា វាគ្រាន់តែជាឈុតសម្តែង តែប៉ុណ្ណោះ ។
ក្នុងនោះ ដួង ម៉ានិច បានសរសេរឲ្យដឹងថា តើការសម្តែងយំរបស់នាងខ្ញុំ យ៉ាងម៉េចដែរ ?
( សូមអភ័យទោសនេះជាការរៀនសម្តែងយំ ) ដោយសារ internet តាមផ្លូវដើរយឺត ក៏នាងខ្ញុំបង្ហោះជា Video ហើយ Edit សរសេរតាមក្រោយ សូមទោសដែលបារម្ភ។
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=DnE7ee-ECd0&feature=youtu.be
មតិយោបល់