សារព័ត៌មានរបស់ចិន នានា ដែលចុះនៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៣ ម្សិលមិញនេះដែរ បានឲ្យដឹងថា លោក Jackie Chan ហៅឈិនឡុង ជាតារាសម្តែងមួយដួងដែលមានប្រាក់រាប់ពាន់លាន។តែទោះជាយ៉ាងណាដើម្បីចាកចេញពីឈ្មោះដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ តារាសម្តែង ឈិនឡុង បានផ្ទេរទ្រព្យសម្បត្តិទាំងនោះឲ្យទៅប្រពន្ធរបស់ខ្លួន ដែលជាតារាសម្តែង Joan Lin ។
ប្រភពព័ត៌មានបាននិយាយថា ហេតុផលដែលតារាសម្តែងរូបនេះ ធ្វើបែបនេះ ដោយសារតែគាត់តែងតែដឹងចិត្ត និងយល់ចិត្តចំពោះប្រពន្ធរបស់គាត់។គេនៅចាំបានថា មានពេលមួយនោះ ឈិនឡុង ចចាមអារាមថា មានទំនាក់ទំនងស្នេហាជាមួយនឹង នាង Yili ហើយមនុស្សជាច្រើនជឿជាក់ថា អ្នកទាំងពីរអាចនឹងបែកបាក់គ្នា ។ ទន្ទឹមគ្នានោះ ឈិនឡុង បាននិយាយថា “កំហុសរបស់ខ្ញុំ វាមិនខុសពីកំហុសបុរសជាច្រើនផ្សេងទៀតនោះទេ ក៏ប៉ុន្តែខ្ញុំមិនដែលភ្លេចគិតអំពីប្រពន្ធរបស់ខ្ញុំឡើយ”។ទោះបីជាយ៉ាងណាក្នុងគ្រាលំបាកនោះ ប្រពន្ធរបស់ខ្ញុំ បានលើកលែងទោសឲ្យ និងវិលជួបជុំគ្រួសារ ដោយមានសុភមង្គលជាទីបំផុត ។
មុនរឿងទាក់ទិន និងបេះដូងនេះដែរ តារាសម្តែងជើងចាស់ ឈិនឡុង បានសម្រេចចិត្តចាកចេញពីទ្រព្យសម្បត្តិនៅក្រៅប្រទេស ដែលគេប៉ាន់ប្រមាណប្រហែល ៣៤០ លានដុល្លារអាមេរិក ដែលជាការវិនិយោគរបស់ អ្នកជំនួញ Joan Lin ដោយធ្វើឲ្យទំហំទឹកប្រាក់កើតកូនកើតចៅ នៅទីនោះ ។និយាយអំពី ឈិនឡុង មិនខ្លាចក្នុងការសរសើរនោះទេ ដោយគាត់និយាយថា “Joan Lin គឺជាប្រពន្ធដ៏ល្អ ហើយបើនិយាយពីរឿងចចាមអារាមមុនខ្ញុំរកនឹកលែងលះជាមួយនឹងនាងមិនកើតនោះទេ” ៕
មតិយោបល់