យោងតាមប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក នានាដែលចុះផ្សាយនៅថ្ងៃទី ៥ ខែ តុលា ម្សិលមិញនេះបានឲ្យដឹងថា រឿងក្តីទាក់ទងនឹងវិវាទរវាង Selena Gomez និង Adrenalina ដើម្បីបង្កើតទឹកអប់ ត្រូវបានលុបចោលលើកទៅថ្ងៃក្រោយនៅសវនាការទីក្រុង ឡូអេនជើឡេស ។ បញ្ហានេះដែរ បានធ្វើឲ្យតារាចម្រៀង និងសម្តែងវ័យក្មេង Selena Gomez ជួបហានិភ័យបង់ខាតរាប់លានដុល្លារ ។
តាមប្រភពពព័ត៌មានបានឲ្យដឹងថា តារាចម្រៀង វ័យ ២០ ឆ្នាំ និងយីហោ Adrenalina ដែលមានមូលដ្ឋាននៅ ហ្វ័រីដា សហរដ្ឋអាមេរិក កាលពីខែ ឧសភា កន្លងទៅនេះដោយចោទប្រកាន់ថា Sena Gomez បានធ្វើឲ្យពួកគេបានបាត់បង់ប្រាក់រាប់លានដុល្លារ ក្នុងការផលិតទឹកអប់ ដែលដាក់ឈ្មោះថា Selena ។ខាងក្រុមហ៊ុនផលិតផលខាងលើបាននិយាយថា ការវិនិយោគនោះ មានទំហំទឹកប្រាក់ ២ លានដុល្លារ លើខ្សែបន្ទាត់ផលិតទឹកអប់ខាងលើ រួមទាំងការផ្សព្វផ្សាយ ដោយក្នុងនោះ Selena Gomez បានយល់ព្រម ធ្វើជាតំណាងចែកចាយទឹកអប់នេះផងដែរ។
ជាមួយនឹងបញ្ហាខាងលើ ខាងក្រុមហ៊ុន ទឹកអប់ ឥឡូវបានចោទប្រកាន់នាង Selena Gomez ថាមិនបានគោរពពាក្យសន្យាខ្លួនលើការផលិត និងផ្សាយពាណិជ្ជកម្ម ។ទន្ទឹមការចោទខាងលើនាង Selena Gomez បាន ទាត់ចោល ការចោទនោះ ខណៈដែលលេចមុខនៅ ក្នុងព្រឹត្តិការណ៍ Macy នៅ ម៉ៃអាមី ក៏ដូចជាដំណើរទេសចរណ៍នៅមិចស៊ិកូ។
ដោយឡែកប្រភពពផ្សេងទៀត បាននិយាយថា ខាងក្រុមហ៊ុន Adrenalina បានជំពាក់បំណុលនាងរហូតដល់ទៅ 5.2 លានដុល្លារ ដោយមិនព្រមទូទាត់សង ។ដោយក្រុមហ៊ុននោះ បានសន្យាថា នឹងឲ្យ កម្រៃ ៥ ភាគរយពីការលក់ទឹកអប់ជូននាង ។ ខាងប្រភពព័ត៌មាន TMZ វិញ បាននិយយាថា Selena Gomez នឹងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនខាងលើ ដែលសំអាងលើហេតុផលដែលមាននៅក្នុងដៃ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Selena1_zps89111f9b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/Selena2_zpsedb1a541.jpg
ទស្សនាបទចម្រៀង Slow Down របស់ Selena Gomez ដូចខាងក្រោមនេះ៖
មតិយោបល់