ព័ត៌មានជាតិ

កប៉ាល់មុជទឹក​របស់អ៊ីតាលី​​ # L1F3 ងើបខុសកន្លែង​​បង្ករ​ភាព​ភ្ញាក់ផ្អើល​

នៅទីក្រុងចំណាស់​មួយ ត្រង់ចំណុចផ្លូវ Via dei Mercanti ក្នុងប្រទេស​អ៊ីតាលី មានហេតុការណ៍​មួយ​ចម្លែកបំផុត ដែលមិនធ្លាប់មានពីមុនមក ដែលជាករណី​​​កប៉ាល់ជ្រមុជ​ទឹក ​បាន​​មុ​ជ​ទឹកខុសផ្លូវ ​ជ្រល់ងើប​ឡើង​ចំណុច​កើតហេតុខាងលើ ។​​ក្រោយហេតុការណ៍នេះកើតឡើង ក្រុម​អ្នកមុជទឹកដែល​ស្ថិតនៅក្នុង​ ​កប៉ាល់មុជ​ទឹក​ ​ត្រូវបាន​ក្រុម​អ្នកជួ​យពន្លត់អគ្កិសភ័យជួយសង្គ្រោះ ។ ​នេះបើយោងតាមសារព័ត៌មាន ឌីហ្សាញប៊ូម ដែលចុះផ្សាយ​ កាលពីថ្ងៃទី ២ ខែ តុលា​នេះតែប៉ុណ្ណោះ ៕​
submarine-emerges-in-milan-designboom-03
តាមរបាយការណ៍បាន​ឲ្យដឹងថា គ្រោះថ្នាក់​កប៉ាល់​ជ្រមុជ​ទឹក ងើបខុសតំបន់នេះដែរ ​បាន​បង្ករ​ឲ្យរថយន្ត ​smartfortwo មួយគ្រឿង​ ដែលជារថយន្ត​ឆ្លាតវៃរងការខូចខាត​ និង​​អ្នក​នាវិក​ដែលធ្វើការ​ក្នុងកប៉ាល់មុជទឹកនេះ​រង​របួស​។
បញ្ជាក់ផងដែរថា នេះវាគ្រាន់តែការថតស្ពត​ពាណិជ្ជកម្ម ដែលមានចំណងជើងថា Protect Your Life របស់ក្រុមហ៊ុន M&C saatchi milano តែប៉ុននោះ សូមកុំភ្ញាក់ផ្អើល​៕
ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់