ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រី ៣នាក់ ច្នៃឈុតទង់ជាតិខ្មែរ យ៉ាងស្រស់ស្អាត! ខណៈមហាជនកោតសរសើមិនដាច់ពីមាត់

(ភ្នំពេញ)៖ ជាបន្តបន្ទាប់ យើងសង្កេតឃើញថា មានសិល្បការិនីល្បីៗរបស់កម្ពុជាជាបន្តបន្ទាប់ បានច្នៃសម្លៀកបំពាក់បែបបុរាណ ដែលមានរូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ខណៈម្នាក់ៗពេលគ្រងសម្លៀកបំពាក់នេះហើយ គឺពិតជាស្រស់ស្អាត សមសួនជានារីខ្មែរតែម្តង ជាហេតុធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ពោលពាក្យកោតសរសើរមិនដាច់ពីមាត់។

តារាស្រីទាំងនោះ គឺ មាស សុខសោភា ទេព បូព្រឹក្ស និង រឿន ណាត បានគ្រងឈុតម្លៀកបំពាក់ដែលបានច្នៃជារូបទង់ជាតិរបស់ប្រទេសកម្ពុជា យ៉ាងស្រស់ស្អាត ដែរច្នៃចេញពីការសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីឲ្យមានភាពទាក់ទាញ ក្នុងន័យបញ្ជាក់ពីការបំផុសគំនិតដល់មហាជនថា នេះគឺជាទង់ជាតិតំណាងប្រទេសកម្ពុជា ។

សម្រាប់ឈុតដែលច្នៃជារូបទង់ជាតិនេះ នូវពេលដែលតារាស្រីទាំង៣ដួងបានគ្រងឈុតនេះហើយ ធ្វើឲ្យសម្រស់របស់នាងលេចត្រដែតឡើងជាមួយរូបសម្រស់យ៉ាងស្រស់ស្អាត បូកផ្សំនិងដងខ្លួន មុខមាត់ រាងរៅ ទៀតនោះ ធ្វើឲ្យអ្នកទាំង៣ ទាក់ទាញខ្លាំងណាស់ពីមហាជន រហូតផ្ទះការសរសើរយ៉ាងព្រោងព្រាតទៀតផង ។

មតិយោបល់