ព័ត៌មានសិល្បៈ និងកម្សាន្ត

ចិន​គ្រោង​ដាក់​ប្រព័ន្ធ GPS លើ​រថយន្ត​រដ្ឋ ដើម្បី​ទប់ស្កាត់​ការប្រើ​ជា​លក្ខណៈ​ឯកជន​

​ប្រទេស​ចិន​នឹង​តំឡើង​ប្រព័ន្ធ GPS នៅលើ​រថយន្ត​របស់​ដើម្បី​ទប់ស្កាត់​នូវ​ភាព​មានៈ​របស់​មន្ត្រី​មួយចំនួន​ដែល​​បាន​យក​រថយន្ត​ទៅ​ប្រើ​ជា​លក្ខណៈ​ឯកជន និង​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ រួម​នឹង​ការចាយ​ថវិកាជាតិ​ខ្ឆះខ្ឆាយ​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យដឹង​កាល​ពី​ថ្មីៗ​នេះ​។​​កាសែត​ប៉េកាំង​ថា​ម បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សម្ដី​របស់​មន្ត្រី​របស់​គណៈកម្មការ​កណ្ដាលអ​ធិ​ការ​កិច្ច​វិន័យ​
​ថា មាន​រថយន្ត​ប្រមាណ ២០០.០០០​គ្រឿង​ត្រូវបាន​ពួក​មន្ត្រី​យក​ទៅប្រើ​ខុស​គោលដៅ​ជា​លក្ខណៈ​ឯកជន​។
gps-navigator
​គណៈកម្មការ​មួយ​នេះ ក៏​បាន​ស្នើ​ទៅ​កាន់​ក្រសួង​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នានា​ធ្វើការ​រឹង​បន្ដឹង​ទៅ​លើ​របាយ​​ការណ៍​នៃ​ការចាយវាយ​ទៅលើ​រថយន្ត​នីមួយៗ​។​​ដូចគ្នានេះដែរ កាលពី​ឆ្នាំ ២០១១ ភាគខាងត្បូង​នៃ​ទីក្រុង Guangzhou បាន​អនុម័ត​ផែនកា​រណ៍​ស្រដៀង​គ្នា​​នេះ ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្ដាយរណប​សម្រាប់​ចាប់​យក​គោលដៅ​តាមដាន​។ ក្រោយ​ពី​អនុវត្ត​រួច តំបន់​នោះ​
​បាន​សន្សំសំចៃ​បាន ៤២​លាន​យន់​ក្នុង​មួយ​ឆ្នាំ ឬ​ស្មើនឹង ៥.០០០​យន់​ក្នុង​រថយន្ត​មួយគ្រឿង​៕​

មតិយោបល់