ស្ត្រីម្នាក់បានគ្រោងនឹងប្តឹងប៉ូលិសដែលធ្វើការនៅក្នុងស្ថានីយ៍មួយនៃរដ្ឋ Illinois បន្ទាប់ពីទទួលរងនូវរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលមានឧប្បត្តិហេតុដែលកើតចេញពីអំពើដ៏ព្រៃផ្សៃរបស់ប៉ូលិសម្នាក់នោះ។
តាមរយៈវីដេអូឃ្លិបមួយដែលបង្ហោះនៅលើ YouTube កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នេះបង្ហាញឲ្យឃើញថាបុរសដែលជាប៉ូលិសរុញស្ត្រីម្នាក់ចូលក្នុងបន្ទប់ឃុំខ្លួនពេញមួយទំហឹង ដែលធ្វើឲ្យនាងដួលបុកក្បាលជាមួយនឹងគ្រែដែលធ្វើពីបេតុង។ ហេតុការណ៍នេះត្រូវបានចាប់យកដោយាកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅទីនោះ។
ដំបូងមានប៉ូលិសស្រីម្នាក់បានឆែកឆេទៅលើខ្លួនរបស់ Feuerstein រហូតដល់នាងត្រូវបានរុញចូលទៅក្នុងបន្ទប់ឃុំខ្លួនដោយប៉ូលិសប្រុសម្នាក់មានឈ្មោះថា Michael Hart ។ មេធាវីការពារក្តីឲ្យនាងគឺលោក Torreya Hamilton ប្រាប់ឲ្យដឹងថា នាងបានបាក់ឆ្អឹងនៅលើផ្ទៃមុខ ហើយចាំបាច់ត្រូវវះកាត់កែសម្រួលឡើងវិញ។
ឥឡូវប៉ូលិសកំពុងតែធ្វើការស៊ីបអង្កេតដើម្បីស្វែងរកមូលដែលបណ្តោលឲ្យកើតមានឧប្បត្តិហេតុនៅក្នុងស្ថានីយ៍ប៉ូលិសនេះ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់