ព័ត៌មានជាតិ

រង្វាន់​ណូបែល​សន្តិភាព​គួ​តែ​បាន​មក​លើ​ក្មេងស្រី​ជនជាតិ​ប៉ា​គី​ស្ថាន​

​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៣ តាម​ប្រភព​ព័ត៌មាន Softpedia បានឲ្យដឹងថា ឆ្នាំ​នេះ​រង្វាន់​ណូបែល​សន្តិភាព​បាន​ផ្តល់​ឲ្យ​អង្គការ​មួយ​ដែល​កំពុង​ព្យាយាម​បញ្ឍប់​ការប្រើប្រាស់​អាវុ​ធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​មនុស្ស​ភាគច្រើន​យល់ឃើញ​ថា​វា​គួ​តែ​បាន​ទៅ​លើ Malala Yousafzai ។​
Nobel
Malala គឺជា​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​បាន​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​ការហាមឃាត់​ពី​ពួក​តា​លី​បង់​ក្នុង​ការអប់រំ​ក្មេង​ស្រី​នៅ​តាម​ភូមិ​របស់​នាង​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ នាង​មាន​ប្លុក​ផ្ទាល់ខ្លួន​មួយ​តែងតែ​បង្ហាះ​រូប​ត្រឹម​តែ​ក្បាល​ប៉ុណ្ណោះ ប៉ុន្តែ​នាង​គឺជា​ក្មេងស្រី​ម្នាក់​ដែល​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​សន្ទុះ​ងើបឡើង​យ៉ាងខ្លាំង​។​

​ខណៈ​ដែល​ការងារ​របស់​អង្គភាព​ប្រឆាំងនឹង​ការប្រើ​អាវុធ​គីមី​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការដោះស្រាយ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី ដែល​បាន​ធ្វើ​ចេញពី ១៨៩ ប្រទេស​ជា​សមាជិក​។​
​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​រង្វាន់​ណូបែល​សន្តិភាព​នេះ​គួរតែ​ប្រគល់​ទៅឲ្យ​បុគ្គល​ដែល​អាច​ធ្វើ​ការផ្លាស់ប្តូ​រ​ស្ថានភាព​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ឆ្នាំ​នេះ​ពួក​គេ​គួរតែ​ទទួលស្គាល់​នូវ​គុណសម្បត្តិ​របស់​នាង​ដែល​អាច​ធ​ធ្វើការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​៕​

មតិយោបល់