ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt និង Angelina ធ្វើ​កិច្ចព្រមព្រៀង​លែងលះ​ក្នុង​ទឹកប្រាក់ ៣២០ លាន​ដុល្លារ​

​ថ្មីៗ​នេះដែរ តារា​សម្តែង Brad Pitt និង Angelina បាន​យល់ព្រម​ជាមួយនឹង​កិច្ចព្រមព្រៀង​មួយ មុន​ពេល​រៀបការ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​បុណ្យ ណូអែល​ខាងមុខនេះ​។​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា គូស្នេហ៍​នេះ​បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ប្រសិនបើ​ពួកគេ​លែងលះគ្នា ទឹកប្រាក់​សរុប​ជាង ២០០ លាន​ផោន ប្រហែល ៣២០ លាន​ដុល្លារ ត្រូវ​បែងចែក​ជា​ពីរ ដោយ Brad ទទួលបាន ១១០ លាន​ផោន និង Angelina ទទួលបាន ៩០ លាន​ផោន ។ ក្នុង​លក្ខណ្ឌ​នេះដែរ អ្នក​ទាំង​ពីរ​ត្រូវ​ចិញ្ចឹម ក្មេង ទាំង ៦ នាក់ ដោយ​ធ្វើឡើង​រហូតដល់​ទៅ ១០១ ទំព័រ​ឯណោះ ក្នុង​កិច្ចព្រមព្រៀង​នោះ​។​
​ប្រភព​ព័ត៌មាន​ទស្សនា​វ​ដ្តី Grazia បាន​ចុះ​ឲ្យដឹងថា “Angelina មិន​ចង់​ធ្វើ​កិច្ចព្រមព្រៀង​នោះទេ តែ​លោក Brad Pitt បានធ្វើការ​បញ្ចុះបញ្ចូល​មិត្តស្រី​របស់ខ្លួន ថា​នេះ​ជា​រឿង​ចាំបាច់ ” ៕​
Angelina-Jolie-Family-2013_-45323

មតិយោបល់