ព័ត៌មានជាតិ

វីឡា​ដ៏​ប្រណីត​របស់ Messi ដូចនឹង​ពហុ​កីឡដ្ឋាន​តូច​មួយ​

​វីឡា​ដ៏​ស្រស់​ស្អាត​របស់ កីឡាករ Messi បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ច្រណែន ដោយ​មើលទៅ​ស្រស់ស្អាត និង​មាន​លក្ខណៈ​ដូច​ពហុ​កីឡដ្ឋាន​ទាំង ផ្នែក​ខាងក្រៅ និង​ខាងក្នុង ។​
​បន្ទាប់ពី​បាន​ទិញ​វីឡា ដ៏​ប្រណីត​នៅ Pedralbes (Barcelona) ដើម្បី​អបអរ​ដល់​កូនប្រុស Thiago ដែល​កើត​កាលពី​ឆ្នាំទៅ កីឡាករ Messi កំពុង​មាន​គម្រោង​សាងសង់​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​វី​ឡានេះ កាន់តែ​មាន​ភាព​ប្រណីត​។ វីឡា​នេះដែរ​មាន​ទំហំ ១២០០ ម៉ែត្រ​កឡា ដែល​សាងសង់ឡើង​ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ Luis de Garrido ដោយ​ប្រែក្លាយ​ផ្ទះ​នេះ​ឲ្យ​ដូច​ទៅ​នឹង​ពហុកីឡដ្ឋាន​ដ៏​តូច​មួយ ហើយ​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​ប្រពន្ធ​កូន​កីឡាករ​រូបនេះ​រស់នៅ​។ នៅក្នុង​ផ្ទះ​នេះ​ដែរ​មាន វាលស្មៅ និង​អាង​ហែល​ទឹក​ដ៏​ធំ​មួយ​៕​
https://i1272.photobucket.com/albums/y389/domneng/Bang/Messi94_zps3379fb86.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Messi92_zpse166d71b.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Messi95_zpsd5ccc661.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Messi93_zps29c9de61.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Messi91_zps0678fa0e.jpg

មតិយោបល់