ព័ត៌មានសិល្បៈ និងកម្សាន្ត

កំសត់ណាស់! សង្សារ Tangmo បានត្រឹមធ្វើរឿងនេះ នៅថ្ងៃចុងក្រោយរបស់នាង

(ភ្នំពេញ)៖ រហូតដល់វិនាទីចុងក្រោយ នៅក្នុងពិធីបុណ្យរបស់ តារាស្រី Tangmo ដែលបន្ថែមពីលើការរៀបចំយ៉ាងស្រស់ស្អាតសម្រាប់នាងផ្ទាល់នោះ ក៏មានមិត្តៗជាច្រើន បានមកជូនដំណើរជាលើកចុងក្រោយ និងបង្ហាញពីអារម្មណ៍នឹករឮកចំពោះនាងជាងនិច្ច។

អ្វីដែលសំខាន់និងធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់នោះ គឺជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត ដែលត្រូវបានបង្ហាញឡើងដោយ A Saphachai ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ពី រូបភាព របស់ លោក Bird ដែលជាគូស្នេហ៍របស់ Tangmo និងបានទៅចូលរួមក្នុងកម្មវិធីមួយនេះ ។

នៅក្នុងនោះដែរ លោក Bird បានកាន់ ឆ្មាដែលជាឆ្មារបស់ Tangmo យកមកចូលក្នុងកម្មវិធី និងបានមកអង្គុយក្បែរម.ឈូ.ស រួមជាមួយនឹងការបើកកាបូប យកឆ្មានោះចេញមក ដើម្បីមកជូនដំណើរនាងជាលើកចុងក្រោយ និងជាពេលវេលាដ៏ក្កុកក្ដួល សម្រាប់លោក ដែលធ្វើមនុស្សជាច្រើន បានឃើញហើយ ថែមទាំងស្រក់ទឹកភ្នែកទៀតផង៕

មតិយោបល់