ទេពអប្សររបស់អាហ្វ្រិកខាងត្បូង មើលទៅនឹងល្អឥតខ្ជោះ ជាមួយនឹងការពាក់អាវទ្រនាប់ថ្លៃបំផុត បង្ហាញក្នុងកម្មវិធី Victoria’s Secret ប្រចាំឆ្នាំ ដោយធ្វើឡើងនៅខែធ្នូ ហៀបនឹងចូលមកដល់ខាងមុខនេះ។
រាល់ឆ្នាំ ខាង Victoria’s Secret តែងតែបង្ហាញអាវទ្រនាប់ប្លែកៗ និងថ្លៃៗ ដោយបង្ហាញតាមរយៈតារាម៉ូដែលល្បីៗ ។ដោយឡែកសម្រាប់ស្រីស្រស់ដែលទទួលបានការបង្ហាញនឹងពាក់អាវទ្រនាប់ដ៏ថ្លៃនេះ បានទៅលើស្រីស្រស់ Candice Swanepoel នឹងត្រូវពាក់អាវទ្រនាប់ Royal Fantasy Bra ដែលរចនាឡើងដោយ Mouawad ។អាវទ្រនាប់នេះដែរបានភ្ជាប់មកជាមួយនឹង ត្បូងជាង ៤២០០ ត្បូង រួមទាំងត្បូងទទឹមពណ៌ឈាមជ្រូក មួយដ៏ធំដែលបន្តោកមកក្រោមទំហំ ១៨ ការ៉ាត ដោយគិតជាសាច់ប្រាក់សរុបលើអាវទ្រនាប់នេះថ្លៃជាង ១០ លានដុល្លារ។
កាលពីឆ្នាំ ១៩៩៦ អ្នកដែលបានពាក្យអាវទ្រនាប់ដ៏ល្បីនោះគឺនាង Claudia Schiffer ដែលកាលនោះពាក់អាវទ្រនាប់ឈ្មោះ “Million Dollar Miracle Bra” លេចមុខដើរបង្ហាញម៉ូត ក្នុងកម្មវិធី Victoria’s Secret ផងដែរ។ ក្រោយៗមកទៀតមាននាង Tyra Banks, Gisele Bundchen, Heidi Klum, Miranda Kerr, Adriana Lima និង ស្រីស្រស់ Alessandra Ambrosio ដែលពាក់អាវទ្រនាប់ថ្លៃជាង ២,៥ លានដុល្លារ៕
មតិយោបល់