ព័ត៌មានជាតិ

ឯកសណ្ឋាន​ថ្មី​បែប Gangnam Style សម្រាប់​ប៉ូលិស​ទេសចរណ៍​នៅ​កូរ៉េ​ (Video Inside)

​កូរ៉េខាងត្បូង​បាន​បង្ហាញ​នូវ​ឯកសណ្ឋាន​ថ្មី​មួយ​សម្រាប់​ប៉ូលិស​ទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​នេះ​ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ម្ចាស់​ចម្រៀង​រ៉េ​បប​ទ Gangnam Style ។​
​ប៉ូលិស​ទេសចរណ៍​ជាង 100 នាក់​ដែល​មាន​ទាំង​ស្រី​និង​ប្រុស​បាន​ដាក់ឲ្យ​ចេញ​បង្ហាញខ្លួន​ជា​លើកតំបូង​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប៉ូលិស​ទេសចរណ៍​របស់​ប្រទេស​កូរ៉េ​អាច​មាន​សមត្ថភាព​និយាយ​ភាសា​បាន​ពីរ​ទៅ​បី​ភាសា​ដូចជា​អង់គ្លេស​ចិន​ជប៉ុន​ជាដើម​ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ទាំង​បី​នេះ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​លោក Lee Charm ប្រធាន​អង្គការ​ទេសចរណ៍​របស់​កូរ៉េ​បាន​និយាយថា​ពួក​ប៉ូលិស​ទេសចរណ៍​ទាំងនោះ​នឹង​កាន់តែ​រវល់​លើស​ការងារ​ដែល​ចាំបាច់​ក្នុង​ការធ្វើឲ្យ​ទេសចរណ៍​មាន​សុវត្ថិភាព​និងស​ន្តិ​សុខ​តែ​នឹង​ថែម​ការងារ​មួយ​ទៀត​ជាមួយនឹង​ការថតរូប​ជាមួយ​ភ្ញៀវ​ផង​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice5_zps146896fa.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice3_zps6fe98139.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice4_zps742a0be4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice1_zps1bdd3672.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice2_zps12b81a43.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/touristpolice1_zpsd9bb4e6a.jpeg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់