បើទោះជាសុខ ពិសី ធ្លាប់បានប្រកាសជាញយដងថា នឹងប្រឹងវិវត្តន៍ខ្លួន ឲ្យក្លាយជាតារាដែលពូកែរាំដូចគ្នា នឹងតារាជួរមុខផ្សេងទៀត ក៏លទ្ធផលដែលបានស្ដែងឡើងនៅតែស្ទើរ។ ធៀបនឹងមាស សុខសោភា ដែលកាលពីមុនមិនសូវចេះរាំ ក៏បានវិវត្តន៍ជាតារាដែលមានក្បាច់រាំកាចៗផងដែរ ដែលផ្ទុយស្រឡះពីនាងដែលក្នុងចំណោមតារាជួរមុខដូចគ្នា គឺនៅតែមិនអាចធ្វើបាន ។
នៅលើវេទិការ«តន្ត្រីខ្មែរញញឹម» របស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី១៦ ធ្នូ នៅស្ដាតអូឡាំពិក គេឃើញយ៉ាងច្បាស់ក្បាច់រាំរបស់នាងនៅតែខ្វះឥទ្ធពលទាក់ទាញ បើធៀបនឹងឱក សុគន្ធកញ្ញា ពេជ្រ សោភា និងមាស សុខសោភាជាដើម។ បើទោះជានាងប្រឹងប្រែងពត់ពេនដងខ្លួន ឲ្យមានភាពរស់រវើកជាងមុន ប៉ុន្តែដងខ្លួនរបស់នាង គឺមានមនុស្សច្រើននៅឡើយថានៅរឹងៗ និងមិនទាន់ន្ទ្រាក់ការឲ្យចាប់អារម្មណ៍ បានដូចគ្នានឹងរូបសម្រស់ និងទឹកដមសំឡេង។ ក្នុងនោះគេកត់សម្គាល់ថា នាងរាំមិនត្រូវក្រុមរាំនោះផង។ យ៉ាងណាមិញសុខ ពិសី បានអះអាងថាហើយថា នាងមិនមែនជាតារាពូកែរាំ អ៊ីចឹងហើយទើបនាងទាមទារ ឲ្យផលិតកម្មសាន់ដេ ផលិតបទតែប្រភេទដែលត្រូវនឹងចរឹករបស់ខ្លួន ដោយមិនសូវផ្ដោតលើចង្វាក់ភ្លេង ដែលតម្រូវឲ្យនាង បញ្ចេញក្បាច់រាំកាចៗ។ សុខ ពិសី និយាយថា នាងនឹងប្រឹងវិវត្តន៍ខ្លួន លើការបំបែក្បាច់រាំជាមួយក្រុមរាំផ្ទាល់ខ្លួន ប៉ុន្តែក៏ហាក់មិនសូវជឿជាក់ប៉ុន្មានដែរនាងនឹងមានការរីកចំរើនអាចប្រកួតប្រជែងនឹងដៃគូបាន ក្នុងពេលដែលនាងក៏មមាញឹកនឹងការងារ ហើយមិនមានពេលហ្វឹកហាត់។ កញ្ញាថាខ្លួននឹងបន្តស្ទុះស្ទារ បើទោះជានាងមិនអាចក្លាយខ្លួន ជាតារារាំបានរស់រវើក ក៏មិនឲ្យមហាជនធុញនឹងរឿងនាងមិនចេះរាំ និងគ្មានស្ទីលថ្មីនោះដែរ។
ខាងក្រោមនេះជាក្បាច់រាំ ដែលនាងបង្ហាញក្នុងបទចម្រៀងញាក់ៗ លើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥ ក្នុងជំនួបជាមួយតារាថៃ ដែលរៀបចំដោយប៉ុស្ដិ៍លេខ៥ ដែលធ្វើឲ្យគេយល់ថាសុខ ពិសី នៅស្ទើរសម្រាប់ការបញ្ចេញក្បាច់រាំ៖
https://www.youtube.com/watch?v=hJ5urAUect8
មតិយោបល់