ដំណឹងដ៏រន្ធត់ និងកម្សត់ចង់ស្រក់ទឹកភ្នែក តារាចម្រៀងថៃមានឈ្មោះ អេនឌី ខេមភិមុក អាយុ ៣៩ ឆ្នាំ បានប្រកាសតាមរយៈវិទ្យុផង និងតាមរយៈកម្មវិធីទូរទស្សន៍ផង ក្នុងការស្វែងរកម្ដាយ ដែលជាជនជាតិកូរ៉េ រហូតដល់ថ្នាក់បង្ហូរទឹកភ្នែកតាមរយៈកម្មវិធីថា មានអារម្មណ៍ហូរទឹកភ្នែកពេលដែលឃើញ តារាស្រី ជេមមី រកឃើញឪពុកបង្កើតរបស់ខ្លួន តែខ្ញុំតាមរកម្ដាយជាជនជាតិកូរ៉េ ជិត៤០ ឆ្នាំហើយនៅតែមិនជួប ។ នេះដោយយោងតាមគេហទំព័រ khaosod នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ។
លោក អេនឌី ខេមភិមុក សព្វថ្ងៃមានអាជីពជា តារាចម្រៀង តារាសម្ដែង ឌីចេ និងជាពិធីករ ហើយលោកក៏ធ្លាប់ជាអតីតក្រុមចម្រៀងបុរស dragonfly ផងដែរ ។ លោកជាកូនកាត់បីសាសន៍ ចិន ថៃ និង កូនរ៉េ ទីកន្លែងកំណើតរបស់លោក នៅក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ផងដែរថា លោក អេនឌី ខេមភិមុក បានប្រលូកនៅក្នុងវិថីសិល្បៈរយៈពេល ៤ ឆ្នាំហើយ បានក្លាយខ្លួនជាកំពូលតារាសម្ដែង និងជាឌីជេល្បីល្បាញមួយរូប ហើយបច្ចុប្បន្នលោកបានចុះកិច្ចសន្យាជាមួយផលិតកម្ម GMM Grammy ផងដែរ ៕
មតិយោបល់