ព័ត៌មានសិល្បៈ និងកម្សាន្ត

Katie Holmes សម្រេចចិត្ត​ដោះអាវ​ថត​ស្ពត​សារជាថ្មី​

​មកទល់​នឹង​ពេលនេះ​វា​ជិត ១ ឆ្នាំ​ទៅ​ហើយ ដែល​នាង Katie Holmes បាន​សម្រេចចិត្ត​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ដោយ​ប្រកាស​លែងលះ​ជាមួយនឹង តារា​សម្តែង Tom Cruis ។ ​តាំងពី​ពេលនោះ​មក​នាង​តែងតែ​រវល់​នឹង​ការងារ​ថ្មី របស់​នាង តាមរយៈ​ការថត​រឿង និង​សកម្មភាព​ថត​ស្ពត​ផ្សេងៗ​។​

​ក្នុងចំណោម​សកម្មភាព​ដ៏​រវល់​របស់​នាង ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​ពិភពលោក​ចាប់អារម្មណ៍​នោះ គឺ​យុទ្ធនាការ​ផ្សព្វផ្សាយ ត្បូង​ពេជ្រ ។​ដោយឡែក​ថ្មីៗ​នេះ​ដែរ​នាង​ក៏បាន​សម្រេច​ចិត្ត​ដោះអាវ​ថត​ឲ្យ​ផលលិ​ផល H.Stern ។ ចូលរួម​ថត​ផលិតផល​ក្រុមហ៊ុន​នេះ​ដែរ​នាង​ត្រូវ​ជំនួស តំណែង​នាង Kate Moss និង Catherine Deneuve ។​

​បញ្ជាក់​ផង​ដែរ​ថា សម្រាប់ Katie Holmes ថ្មីៗ​នេះ​ដែរ​នាង​ក៏​លេច​ឭ​ថា មាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា​សម្តែង Jamie Foxx ដែល​ត្រូវជា​មិត្តភក្តិ​ប្តី​របស់​នាង​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/KatieHolmes4_zpsc0c7dc0d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/KatieHolmes2_zpsc5688fd5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/KatieHolmes1_zpsd33a5908.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/KatieHolmes3_zps273645dd.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/KatieHolmes6_zpsd1f7696d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/KatieHolmes5_zpsad99263b.jpg

មតិយោបល់