បើទោះសំណេររបស់អ្នកនាងឆៃលី ដាឡែន នៅលើហ្វេសប៊ុក មិនបានបញ្ជាក់ថាបុរសដែលនាងសំដៅថាកំពុងក្បត់ផិតអ្នកនាងជាស្វាមីរបស់ខ្លួន ឬរឿងរ៉ាវដែលអ្នកនាងលើកឡើងពីស្នេហារបស់បុគ្គលណាមួយ តែយោងលើចម្លើយដែលអ្នកនាងឆ្លងឆ្លើយជាមួយអ្នកបញ្ចេញមតិ គឺអ្នកនាងសំដៅពីរឿងខ្លួនឯង។
អ៊ីចឹងហើយទើបគេចាប់អារម្មណ៍ថា នេះជាការទម្លាយចេញលើកទី១ ពីការរង្គោះរង្គើចំណងស្នេហ៍ប្ដីប្រពន្ធរបស់អ្នកនាងជាលើកទី១ បន្ទាប់ពីអ្នកនាង និងស្វាមីបានចាប់ដៃគ្នា។
នេះជាការស្ដែងឡើងពីអារម្មណ៍ប្រេះឆាដ៏កម្រ ក្នុងពេលដែលអ្នកនាងកំពុងស្ថិតនៅលើទឹកដីប្រទេសអូស្រ្តាលី ហើយស្វាមីនៅប្រទេសកម្ពុជាតែម្នាក់ឯង។
ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់អ្នកនាងឆៃលី ដាឡែន ដែលបានបង្ហោះឡើងដោយមានអ្នកផ្ដល់យោបល់ជាច្រើនបានទទូចកុំអោយអ្នកនាងខ្វល់ចិត្តនៅពេលស្វាមីមានគំនិតរកថ្មីក្នុងពេលប្រពន្ធចេញឆ្ងាយនោះ«កុំទៅខ្វល់ កុំទៅភ្ញាក់ផ្អើល កុំទៅឈឺចាប់ ជារឿងធម្មតាហើយដែលបែកពីយើងគេប្រាកដជាមានអ្នកថ្មី បើទោះជាគេធ្លាប់សន្យាថាស្រលាញ់យើង អត់ពីយើងមិនអាចមានអ្នកណាអត់ពីយើងគេឆ្គួត អត់ពីយើងគេមិនយកសង្សារទៀត ពាក្យអស់ហ្នឹងវាគ្រាន់តែជាសំដីដែលនិយាយហើយចោលតែប៉ុណ្ណោះគ្មាននរណាម្នាក់អាចធ្វើវាបាននោះទេ សាកគិតទៅមើលអ្នកខ្លះមិនទាន់បែកគ្នាផងក៏លួចចាប់អារម្មណ៍មនុស្សផ្សេងក្រៅពីយើងបាត់ទៅហើយ រឺអាចក្បត់ចិត្តយើងយ៉ាងសម្ងាត់ដោយយើងមិនដឹងផង ចុះទម្រាំមនុស្សបែកពីយើងទៅជាSingle រឿងអីថាគេមិនយកអ្នកថ្មីនោះ ? វាសាមញ្ញហើយ ដូច្នេះយើងត្រូវតែប្រឈមមុខ កុំឈឺចិត្ត កុំចាំមើល មិនមែនជារឿងប្លែកនោះទេ ! គេចង់ធ្វើអីជារឿងគេ មានអ្នកណាមានទៅ សុំតែកុំអោយនិយាយទាក់ទងប៉ះពាល់នឹងយើងទៅបានហើយ ....បែកគ្នាហើយរស់នៅផ្សេងៗគ្នា អ្នកណាធ្វើអីធ្វើទៅ កុំក្តៅក្រហាយនឹងរឿងគ្នា វាជារឿងល្អបំផុត ...... »៕
មតិយោបល់