ព័ត៌មានជាតិ

៧ ឆ្នាំ ដែល​រុស្ស៊ី​សោកស្តាយ​ក្នុង​ការយល់ព្រម​លក់​យន្តហោះ​ចម្បាំង Su-35 ទៅ​ចិន​

​ខាង​កាសែត​ចិន Want China Times បាន​ដកស្រង់​សម្តី​ពី​ទស្សនា​វ​ដ្តី Kanwa Defense Review ដែល​មា​នមូលដ្ឋាន​នៅក្នុង​ប្រទេស​កាណាដា និយាយថា រយៈពេល ៧ ទៅ ៨ ឆ្នាំ នេះ ប្រទេស​រុស្ស៊ី​បាន​សោកស្តាយ​យ៉ាងខ្លាំង ដែល​យល់ព្រម​លក់​យន្តហោះ​ចម្បាំង 4th Generation + + Su-35 ទៅកាន់​ប្រទេស​ចិន​។​

​ប្រភពព័ត៌មាន Kanwa បាន​បង្ហាញ​ពី​ចំណុច​សោកស្តាយ​របស់ រុស្ស៊ី ខណៈ​ដែល ទីក្រុង​ប៉េកុង​ទិញ យន្តហោះ Su-35 នេះ​មក​មិនមែន​ទុក​ចម្បាំង​នោះទេ គឺ​យក​មក​ធ្វើការ​សិក្សា​ម៉ាស៊ីន 117S (Saturn AL-41F) ដែល​ជា​ផលិតផល​របស់​រុស្ស៊ី​។​ប្រភព​បាន​បន្តទៀតថា សម្រាប់ ចិន​នឹង​ច្នៃ​កំលាំង​ម៉ាស៊ីន 117S ឲ្យទៅ​ជា​កំលាំង​ម៉ាស៊ីន​ផ្ទាល់ខ្លួន ហើយ​ដាក់​លើ​យន្ត​ចម្បាំង J-20 ។​បើទោះបីជា​ការលក់​នោះ រុស្ស៊ី​បាន​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ ពី​ការលក់ Su-35 តែ​ទីក្រុង​ម៉ូស្គូ នឹង​សោកស្តាយ​រឿង​មួយ​ទៀត​នោះ​គឺ​ការលក់ Su-27 នៅ​ដើមឆ្នាំ ១៩៩០ ផងដែរ​៕
Su-35 1

Su-35

មតិយោបល់