ព័ត៌មានសិល្បៈ និងកម្សាន្ត

Robyn Lawley ថត​ស្រាត​សម្រាប់​ដាក់​តាំង​ពិរ​ព័​រណ៍នៅ​ទីក្រុង​ញ៉ូវ​យ៉​ក​

​តារា​ម៉ូ​ដែល​សញ្ជាតិ​អូស្ត្រាលី Robyn Lawley មើលទៅ​ហាក់ដូចជា​មាន​ទំនុកចិត្ត​ខ្លាំងណាស់ សម្រាប់​ការបង្ហាញ​ការតាំង​ពិ​រណ៍​រូបភាព​អាក្រាត ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​។​

​ក្នុង​ការបង្ហាញ​រូប​សម្រាប់​ត្រៀម​ដាក់​បង្ហាញ​ក្នុង​ពិធី​តាំង​ពិរ​ព័​រណ៍​រូបភាព​ដែល​ហៀបនឹង​ធ្វើឡើង​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក តារា​ម៉ូ​ដែល​វ័យ ២៤ ឆ្នាំ បាន​លែងខ្លួន ថត​ជាមួយនឹង​សត្វ​សេះ ទន្យាយ និង​ទីទុយ ។​
​នេះ ជា​លើក​ទី ១ ហើយ​សម្រាប់ Robyn Lawley ត្រៀម​រូបអាក្រាត​ដាក់តាំង​ពិរ​ព័​រណ៍​រូបភាព ប៉ុន្តែ​មុនៗ​នាង​ក៏​មាន​បទពិសោធ​ថត​ស្រាត អស់​រយៈពេល​យូរ​ផង​ដែរ​នៅ​មុខ​កាមេរ៉ា​។​

​ចាប់​អាជីព​ប្រឡូក​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​ជា​លើកដំបូង នាង​មាន​អាយុ ១៦ ឆ្នាំ ដោយ​មាន​ទម្ងន់ ៤៩ គីឡូក្រាម ដែល​ជា​ទម្ងន់​ដែល​ត្រូវ​ស្តង់ដា អ្នកដើរ​ម៉ូត ។ Robyn Lawley គេ​ស្គាល់​នាង​ច្រើន​បំផុត តាមរយៈ​ទស្សនា​វ​ដ្តី Vouge Italy, Vogue Australia និង Elle France ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/RobynLawley1_zpsa6379234.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/RobynLawley2_zpsd0fe5fa8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/RobynLawley3_zpsd2a8a881.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/RobynLawley4_zps53b4abb7.jpg

មតិយោបល់