ព័ត៌មានជាតិ

មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​នៅ​ចិន រៀបការ​ឲ្យ​សត្វ​ឆ្កែ​ពីរ​ក្បាល​

ចិន​៖​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ នៅក្នុង​ប្រទេស​ចិន បាន​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ សម្រាប់​សត្វ​ឆ្កែ ដើម្បី​ប្រកាស​ឲ្យ​មនុស្ស​ជាច្រើន​យកចិត្តទុកដាក់​នឹង​សត្វ​ចិញ្ចឹម​។​
​កាលពី​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅនេះ មជ្ឍមណ្ឌល សង្គ្រោះ​សត្វ នៅ Shuangliu County, Chengdu City ក្នុង​ខេត្ត Sichuan ប្រទេស​ចិន​បាន ដំណើរការ​កម្មវិធី​រៀបការ​ឲ្យ​សត្វ​ឆ្កែ​ពីរ​ក្បាល ។ ក្នុងនោះ តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា កូនក្រមុំ (​ឆ្កែ​ញី​) ឈ្មោះ Lan Lan និង​កូនកំលោះ (​ឆ្កែ​ឈ្មោល​) ឈ្មោះ Guai Guai ។​

​កម្មវិធី​រៀបការ​ឲ្យ​សត្វ​ឆ្កែ​ពីរ​ក្បាល ខាងលើ មាន​ភ្ញៀវ​មិន​តិច​ទេ​ដែល​ចូលរួម ដោយ​អ្នកខ្លះ​លី​គ្រែស្នែង លើ​គ្រែស្នែង​មាន​ទ្រុង​ដាក់​សត្វ​ឆ្កែ​ពីរ​ខាងលើ ។​
​តំណាងឲ្យ មជ្ឈមណ្ឌល សង្គ្រោះ​សត្វ បាន​និយាយថា ពិធី​រៀប​មង្គលការ​សត្វ​ឆ្កែ​ពីរ​នេះ ដោយសារតែ ពួកគេ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ និង​ស្មោះត្រង់​របស់​បុរស​ម្នាក់ ។ តាមរយៈ​ពិធី​រៀបការ​នេះ​ពួក​គេ​ចង់ឲ្យ ប្រជាជន​ចិន ផ្តោត​សំខាន់​ទៅលើ​ការយកចិត្តទុកដាក់ លើ​សិទ្ធ និង មិន​ប្រើ​អំពើហិង្សា​លើ​សត្វ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/dog2_zpsbc2ab072.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/dog1_zps22a9be14.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/dog3_zpsd1adab28.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/dog4_zps7c30bdff.jpg

មតិយោបល់