ព័ត៌មានជាតិ

កូរ៉េ​ខាងជើង​នឹង​ដោះលែង​មនុស្ស 6 នាក់​ឲ្យ​កូរ៉េខាងត្បូង​វិញ​

​ទីក្រុង​សេ​អ៊ូ​ល​៖​មន្ត្រី​របស់​រដ្ឋាភិបាល​មួយ​រូប​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​កូរ៉េ​ខាងជើង​មាន​ផែនការ​នឹង​ដោះលែង​មនុស្ស 6 នាក់​ដែល​ពួកគេ​បាន​ចាប់​កាលពី​លើក​មុន​មក​ឲ្យ​កូរ៉េ​ខាងត្បូង​វិញ​។​ផែនការ​នៃ​ការដោះលែង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ក្រុម​អ្នកច្បាប់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ក្រោម​គោលបំណង​ការបើក​ឡើងវិញ​រោងចក្រ​មួយ​នៅក្នុង​កូរ៉េខាងជើង​។​
Norht Korean
​នៅក្រោយ​ការទទួលបាន​សំបុត្រ​មួយ​ច្បាប់​ពី​សំណាក់​ក្រុមការងារ​កាកបាទក្រហម​របស់​កូរ៉េ​ខាងជើង​ដែល​បាន​ផ្ញើរ​ទៅ​ឲ្យ​កូរ៉េ​ខាងត្បូង​ថា​មនុស្ស​ទាំង 6 នាក់​ដែល​ត្រូវ​ដោះលែង​ទៅ​វិញ​តាម​ច្រកព្រំដែន Panmunjom នៅ​ថ្ងៃ​សុក្រ​នេះ កូរ៉េខាងត្បូង​ក៏​បាន​រៀបចំ​ខ្លួន​ក្នុង​ការទទួលយក​មនុស្ស​ទាំង 6 នាក់​នោះ​មក​វិញ​ដែរ​ហើយ​ខ្លួន​បាន​សន្យាថា​នឹង​ស៊ើបរក​ការពិត​ពី​មូលហេតុ​ដែល​មនុស្ស​ទាំង​នោះ​បាន​លួច​ចូល​ទៅ​កូរ៉េខាងជើង​។​កូរ៉េខាងត្បូង​មិន​បាន​ប្រកាសប្រាប់​ព័ត៌មាន​សម្អិត​នៃ​ជន​ទាំង 6 នាក់​នោះ​ទេ​តែ​គ្រាន់តែ​ដឹង​ថា​ពួកគេ 6 នាក់​សុទ្ធតែ​ជា​បុរស​វ័យ​ពី 26 ទៅ 67 ឆ្នាំ​។​

​គួរបញ្ជាក់​ផងដែរ​ថា​បើ​យោង​តាម​ច្បាប់​ដែល​បានចែង​របស់​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា​ជន​ណា​ដែល​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដោយ​មិន​មាន​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹង​ត្រូវ​ទទួលទោស​រហូត​ដល់ 10 ឆ្នាំ​៕​

មតិយោបល់