តារាសម្តែងហូលីវ៉ូត នាង Angelina Jolie កំពុងតែមានគម្រោង សរសេរអំពីជីវប្រវត្តិផ្ទាល់ខ្លួន និងរឿងរ៉ាវដែលបានកើតឡើងកន្លងមក ដាក់លក់ដោយមានអាជ្ញាប័ណត្រឹមត្រូវ ក្នុងតម្លៃ ៣០ លានដុល្លារ។នេះបើយោងតាមសារព័ត៌មានបរទេសនានា ដែលចុះផ្សាយកាលពីថ្ងៃទី ២៤ ខែ តុលានេះ។
ជាមួយនឹងព័ត៌មានថា នាងចង់លក់ពី រឿងរ៉ាវរបស់ខ្លួន នោះ បានធ្វើឲ្យ នាងភ្ញាក់ព្រឺតតែម្តង ។ ក្នុងនោះមានគេហទំព័រមួយចំនួនបានសរសេរថា Angelina Jolie គ្រោងលក់រឿងរ៉ាវផ្ទាល់ខ្លួន ជាមួយនឹងជីវិតឯកជនរបស់នាង ដោយមានអាជ្ញាប័ណត្រឹមត្រូវ ក្នុងតម្លៃ ៣០ លានដុល្លារ ។
ស្រីស្រស់វ័យ ៣៨ ឆ្នាំ ដែលជាតារាសម្តែងដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក រូបនេះ បាននិយយាថា នាងមិនដែលមានគម្រោងគិតសរសេរសៀវភៅ ដែលពាក់ព័ន្ធ នឹងជីវិតឯកជនរបស់នាង នៅពេលនេះ នោះទេ នេះវាជារឿងអនាគត់តែប៉ុណ្ណោះ។
បញ្ជាក់ផងដែរថា Angelina Jolie បានលេចមុខនៅ Queensland ប្រទេសអូស្ត្រាលី និងមមារញឹកនៅទីនេះ ដើម្បីថតរឿងថ្មីរបស់ខ្លួន ក្រោមចំណងជើងថា Unbroken ដែលដឹកនាំសម្តែងដោយនាង ផ្ទាល់តែម្តង ៕
មតិយោបល់