ភ្នំពេញៈ កាលពីយប់ថ្ងៃទី២ តុលា មុននេះ តារាសម្ដែង៣ដួងគឺ កញ្ញា រ៉ូលីន អ្នកនាងសុខ ចាន់ធីតា ហៅកាតុ និងនាយព្រែក បានបើកឆាកកំប្លែងឈុតខ្លីបន្តបន្ទាប់ធ្វើឲ្យក្លិបGL ដែលជាក្លិបពេញនិយម របស់តារាសិល្បៈនៅម្ដុំផ្លូវត្រសក់ផ្អែម មានការកក្រើកយ៉ាងខ្លាំង។
បើតាមវេទិកាឆ្លើយឆ្លងរបស់អ្នកទាំង៣ ថែមទាំងមានអ្នកសើចសប្បាយ និងហ៊ោកញ្ជ្រៀវមិនខុសពី លើឆាកទូរទស្សន៍នោះផង។ កញ្ញាយ៉េយ៉េ ដែលជាអ្នករៀបចំ ព្រឹត្តិការណ៍១ឆ្នាំរបស់ក្លិបGL បានអះអាងថាដោយសារតែ យប់ថ្ងៃទី២ តុលា ត្រូវជាយប់ខួបមួយឆ្នាំរបស់ក្លិប ទើបកញ្ញាបានរៀបចំ ការសម្ដែង Show យ៉ាងពិសេសយ៉ាងខ្លាំង ដើម្បីឲ្យភ្ញៀវទស្សនា។ ក្នុងនោះ តារា៣ដួងគឺរ៉ួលីន អ្នកនាងកាតុ និងលោកព្រែក ត្រូវបានក្លិបរៀបចំឲ្យ សម្ដែងកំប្លុកកំប្លែង ដើម្បីឲ្យភ្ញៀវបានសប្បាយរីករាយ ក្នុងរាត្រីដ៏ពិសេសនោះដែរ។
កញ្ញាថា ការសម្ដែង Show ទាំងអស់គឺជាការរៀបចំ និងចូលរួមដោយ ក្រុមភេទទី៣ របស់ក្លិបទាំងអស់ ទើបធ្វើឲ្យឈុតសម្ដែងជាច្រើន មានភាពទាក់ទាញ។ កញ្ញាថាក្លិប GL មានការរៀបចំព្រឹត្តិការណ៍ សិល្បៈស្ទើរញឹញាប់ ដោយគ្រាន់តែសម្ដែង កាលពីយប់ថ្ងៃទី២ តុលា មានភាពឥតខ្ចោះ និងមានច្រើនជាងថ្ងៃសព្វដងប៉ុណ្ណោះ ៕
https://www.youtube.com/watch?v=XngXWHJJK40&feature=youtu.be
មតិយោបល់