ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie ព្រោះតែ​ភាពយន្ត​ខ្លួន​នាំ​គ្រួសារ​មក​រស់នៅ​អូស្ត្រាលី​លើ​វីឡា​ដ៏​ស្កឹមស្កៃ​

​អូស្ត្រាលី​៖​ខណៈ​ដែល​ទៅ​ថតកុន​នៅ អូស្ត្រាលី​តារា​សម្តែង​ដែល​ពិភពលោក​ទទួលស្គាល់ នាង Angelina Jolie បាន​ជួល​វិឡា​ដ៏​ធំ​ស្កឹមស្កៃ​លើ​ផ្ទៃដី ១៦០ ម៉ែត្រក្រឡា នៅ កោះ Queensland ។​
Jolie (5)
​នៅពេល​នេះ​ដែរ​នាង​បាន​យក​ក្រុម​គ្រួសារ​ទាំងមូល ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ជំរុញ​ការថត ខ្សែភាពយន្ត របស់​នាង​ក្រោម​ចំណងជើង​ថា Unbroken និង​ដើម្បី​សម្រួល​ដល់​ជីវិត​រស់នៅ នៅទីនេះ នាង​បាន ជួល​វិឡា នៅ​កោះ Queensland​។ តាម​សេចក្តីរាយការណ៍​មក​ថា វីឡា​ដែល Angelina Jolie ជួល​នោះ គឺជា​វីឡា​របស់ កីឡាក​ប្រណាំង​រថយន្ត Mick Dohan ដែល​ជា​ម្ចាស់​ពាន់រង្វាន់​ក្នុង​ព្រឹត្តិការណ៍ MotoGP ។​

​វីឡា​នេះដែរ​ស្ថិតនៅ Coomera ,Queensland ដោយ​មាន​បណ្តោយ ១៦០ ម៉ែត្រការ៉េ ។ លក្ខណៈ​ពិសេស​នៃ​វិឡា​នេះដែរ គឺជា​ការផ្តល់ជូន នូវ​ឧបករណ៍ ប្រើប្រាស់​ក៏​ដូចជា អាង​ហែល​ទឹក​ដ៏​ប្រណីត មាន​កន្លែង​ចត ឧទ្ធម្ភាគចក្រ ទីលាន​វា​យតិ​ន្នី​ស បន្ទប់​ស្នាក់នៅ​ដ៏​ប្រណីត ជាពិសេស​នោះ​គឺ​ផ្ទះបាយ​ស្ថិត​នៅ​ខាងក្រៅ​។ ដោយឡែក​អ្នក​នៅ​ជិតខាង​វិឡា​នេះ​ដែរ​បាន​និយាយថា គេ​គ្មាន​ដឹង​អ្វី​បន្តិច​ថា​ក្រុមគ្រួសារ របស់​តា​រាហូ​លី​វ៉ូត​នាំ​គ្រួសារ​មក​នៅ​ទីនេះ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie1_zps02c5985c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie1_zps02c5985c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie4_zps896495c5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie3_zps1da119c6.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie6_zps03d52824.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie5_zpsa30d227a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie7_zpsff960c32.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jolie2_zps7d7cfe9d.jpg

មតិយោបល់