ព័ត៌មានជាតិ

ភ្លើង​ឆេះ​ផ្ទះ​អស់ៗ​ទៅ តែ​សំខាន់ឲ្យ​តែ​ស្រាបៀ​រ​នៅ​

​អាមេរិក​៖​ហេតុការណ៍​ដ៏​គួរឲ្យ​អស់សំណើច និង​ភ្ញាក់ផ្អើល​បំផុត កើតឡើង​នៅ Georgia សហរដ្ឋអាមេរិក នៅ​ពេល​ថ្មីៗ​នេះដែរ ត្រូវបាន​ប្រភព​ព័ត៌មាន​បរទេស​នានា ចុះ​ផ្សាយ​ឲ្យដឹងថា មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ របស់លោក Walter Serpit ។ ដោយ​ក្នុង​នោះ​លោក​បាន​យក​សត្វ​ចិញ្ចឹម​ចេញមកក្រៅ និង​របស់របរ​មួយចំនួន​មក​ជាមួយ​ដែរ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នោះ​គាត់​ហាក់ដូចជា​ស្តាយ​អ្វី​ម្យ៉ាង​នៅក្នុង​ផ្ទះ ដែល​កំពុង​ត្រូវបាន​ភ្លើង​ឆាប់ឆេះ​យ៉ាង​ហុយ​ទ្រលោម គាត់​បាន​ត្រលប់​ចូលទៅក្នុង ផ្ទះ​ដែល​ឆាប់ឆេះ​ម្តងទៀត ។ អ្វី​ដែល​ធ្វើឲ្យ​គេ​នឹកស្មាន​មិនដ​ល់​នោះ គាត់​បែរជា​ស្តាយ​ស្រា​បៀរ​របស់គាត់ ដែល​ទុក​នៅ​ក្នុង​ទូទឹកកក​ទៅវិញ ។​
man_enters_burning_building_to_save_his__1033730000_20131025102616_320_240
​តាម​ប្រភព​ព័ត៌មាន​របស់ ABC News បាន​រាយការណ៍​ឲ្យដឹងថា ខណៈ​ដែល​ភ្លើង​ឆាបឆេះ​នេះដែរ ក្នុងនោះ​មាន យុវវ័យ ៦ នាក់​និង កូនក្មេង ២​នាក់​កំពុង​មើល​ទូរទស្សន៍​ក្នុងផ្ទះ តែ​មិន​បង្ករ​ឲ្យ​គ្រោះថ្នាក់​នោះ​ទេ ព្រោះ​ថា​គាត់​បាន​យក​ពួកគេ​ចេញពី​អគ្គិភ័យ ។​មួយវិញទៀត ក្នុង​នោះ​គាត់​ក៏​បាន​យក​ស្រា​បៀរ​ជាច្រើន​កំប៉ុង​មិន​ឲ្យ​ភ្លើង​ឆាបឆេះ និង​ត្រលប់​យក​ស្រា​បៀរ ម្តងទៀត​ផង​ដែរ​។​ក្រោយ​ហេតុការណ៍​នេះដែរ ក៏​មាន​រថយន្ត​ជួយសង្គ្រោះ និង​ពន្លត់​អគ្គិ​ស​ភ័យ មក​ធ្វើ​អន្តាគ​មន៍​នៅ​កន្លែងកើតហេតុ​៕​

មតិយោបល់