ព័ត៌មានសិល្បៈ និងកម្សាន្ត

Paris Hilton ភ្លាត់ស្នៀតរបូតដៃអាវ បញ្ចេញដងខ្លួនសិចស៊ី

ខណ:បង្ហាញវត្តមាននៅក្នុងកម្មវិធី Hollywood Beauty Awards តារាស្រី នាង Paris Hilton បានជួបប្រទះហេតុការរបូតផ្នែកនៃសម្លៀកបំពាក់ ពីរ ជាប់គ្នា ដែលថ្មីនេះៗ នាងបានដើរជាន់រ៉ូបរបស់ខ្លួន បណ្ដាលឲ្យរបូត ហើយធ្លាក់ដៃអាវ រហូតដល់នាងបានបង្ហាញ សុដន់​ នៅខណ:ដែលនាងថតរូបបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម ។

តារាហូលីវូត វ័យ ៣៦ ឆ្នាំរូបនេះ បានធ្វើឲ្យភ្ញៀវកិត្តិយសជាច្រើននៅក្នុងកម្មវិធីខាងលើ ចាប់អារម្មណ៍មកលើរូបនាងយ៉ាងខ្លាំង ជាពិសេស រូបព័ណ៌ទឹកប្រាក់របស់នាងផ្ទាល់តែម្ដង យ៉ាងណាមិញ នាងបានបង្ហើបប្រាប់ថា ” អ្នកច្នៃម៉ូដរបស់នាង មានភាពលំបាកជាខ្លាំង ក្នុងការរចនារ៉ូបនេះឡើង តែនាងបានធ្វែសប្រហែសជាន់រ៉ូបដោយខ្លួនឯង ” នេះបើតាមការចេញផ្សាយរបស់ គេហទំព័រ zing ។

សូមជម្រាបបន្ថែមថា តារាចម្រៀងស្រី Paris Hilton ហាក់បីដូចជាមិនមានភាពតក់ស្លុត ខណ:ដែលរបូតដៃរូបនេះឡើយ នាងបែបជាកែប្រែស្ថានការណ៍បានយ៉ាងទាន់ហេតុការណ៍ បើទោះបីជានាងត្រូវបានសារព័ត៌មានជាច្រើន ចេញផ្សាយអំពីនាង នាងដូចជាមិនខ្លាចនឹងបញ្ចេញដងខ្លួនសិចស៊ីផងដែរ ៕

មតិយោបល់