ព័ត៌មានសិល្បៈ និងកម្សាន្ត

អេឡិច ចាន់ត្រា ប្រកាសគម្រោងមួយ ក្រោយជំនួញល្បីឈ្មោះ

នៅលើផេកផ្លូវការរបស់លោក អេឡិច ចាន់ត្រា លោកបានប្រកាសឲ្យដឹងពីប្រូម៉ូហ្សិនពិសេស ដោយគ្រោងចាប់ឆ្នោតផ្ដល់រង្វាន់សន្ធឹកសន្ធាប់ ជូនដល់អតិថិជន ដោយគ្រាន់ម្ចាស់ដើមការ ឬ ម្ចាស់ពិធីទទួលយកសេវាកម្មពី ក្រុមហ៑ុន Alex Entertainment Agency របស់លោក។ គម្រោងចាប់ឆ្នោត នឹងប្រកាសធ្វើឡើងចាប់ពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៩ ឡើងទៅ ខណ:ដែលក្រុមហ៑ុន របស់លោកក៏បានបង្កើនសេវាកម្មផ្នែកពិធីការយ៉ាងទាក់ទាញ ក្នុងតម្លៃពិសេសជាងមុន។

លោក អេឡិច ចាន់ត្រា និយាយថា ការចាប់ឆ្នោតជូនដល់អតិថិជន នឹងត្រូវធ្វើឡើងក្រោមវត្តមានតារាល្បីៗ ក្នុងពេលដែលសេវាកម្មរបស់ខ្លួន ក៏ប្រមូលផ្ដុំដោយកំពូលពិធីករ ពិធីការិនី និងតារាចម្រៀង រួមមាន លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ និសា លោក ជាវិបុល អ្នកនាង គង់ សុជាតិ និងតារាល្បីឈ្មោះ សុទ្ធតែលំដាប់នៅក្នុងប្រទេសកម្ពុជា។

លោកថាក្រោយការប្រកាសជូនដំណឹងនេះ ម្ចាស់សាមីដើមការ ដែលទទួលយកសេវាកម្មរបស់លោក នឹងមានឈ្មោះចូលរួម ចាប់ឆ្នោតក្នុងកាលបរិច្ឆេទ ដែលបានប្រកាសដោយស្វ័យប្រវត្តិ ដោយក្រៅពីមានឱកាសទទួល បានរង្វាន់សន្ធឹកសន្ធាប់ ក៏មានឱកាសបានរាំលេង និងសែលហ្វី ជាមួយតារាល្បីៗផងដែរ៕

មតិយោបល់