ព័ត៌មានសិល្បៈ និងកម្សាន្ត

លី អ៊ី​វ៉ា​ធី​ណា ចង់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​អ្នកគាំទ្រ​

​មិនដឹង​ថា​នរណា​ម្នាក់ ដែល​ធ្វើឲ្យ​តារាចម្រៀងប្រចាំផលិតកម្មថោន លី អ៊ី​វ៉ា​ធី​ណា ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ រហូតដល់ចង់​ប្លក់ អ្នក​ដែល​មិន​បាន​ដាក់​រូបភាព​ពិតប្រាកដ​របស់​ខ្លួន នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​នាង​។​
​កាលពី​ថ្ងៃ​ទី ២៩ ខែ តុលា​នេះ តារាចម្រៀង​ចេះ​ភាសា​ចិន នាង លី អ៊ី​វ៉ា​ធី​ណា បាន​បង្ហោះ Wall Post នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ថា “​នាង​នឹង block អ្នក​ដែល​មិន​ដាក់​រូប​ពិត​ទាំងអស់​” ។​ចំណុច​នេះ​ដែរ​បាន​ធ្វើឲ្យ អ្នកគាំទ្រ​របស់​នាង​មួយចំនួន គាំទ្រ និង​អ្នកខ្លះ​ទៀត​បាន​តប​មក​វិញ​ថា “​កាច​មេះ​” ។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ​សិល្បៈ​គិតថា នាង​កំពុង​ចង់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​អ្នកគាំទ្រ​របស់​នាង បើសិនជា នាង​ហាន​តែ ប្លក់ ចំពោះ​គណនី​មួយចំនួន ដែល​ធ្លាប់តែ Like និង Request នាង នោះ មានន័យ​ថា នាង​ចង់​ផ្តាច់​ទំនាក់ទំនង អ្នក​ដែល​ចង់ដឹង ចង់​ឭ និង​សុខទុក្ខ​របស់​នាង តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​មួយនេះ ជាពិសេស​អ្នកគាំទ្រ​របស់​នាង​តែម្តង​។​
​យើង​មិនដឹង​ពិតប្រាកដ ពី​មូលហេតុ​ថា ហេតុ​អ្វី​នាង ចង់​ប្លក់​មិត្តភក្តិ និង​អ្នក​គាំទ្រ​របស់​នាង ដែល​លេង​ហ្វេ​សប៊ុក​ដាក់រូប​មិន​ពិត​នេះ ។​ក្នុងន័យ​នេះ​ដែរ មហាជន​បាន​ធ្វើការ​សន្និដ្ឋាន​ថា ប្រហែលជា​មាន​អ្នកលេង​ហ្វេ​សប៊ុក ណា​ម្នាក់​ដែល​ប្រើ​គណនី Fake Account បាន​ផ្ញើសារ​រំខាន ឬ ប្រមាថ នាង​ក៏​ថា​បាន​ដែរ​។
Ly Evathina (2)

Ly Evathina (1)
2013-10-31_112202

គួរបញ្ជាក់ផងដែរថា លើបណ្ដាញសង្គមយក្សមួយនេះ សម្បូរគណនីក្លែងក្លាយណាស់ ហើយហ្វេកប៊ុកក៏បាននឹងកំពុងតែលុបចោលគណនីទាំងនោះបន្តិចម្ដងៗ​ផងដែរ៕

មតិយោបល់