ព័ត៌មានជាតិ

Facebook រក​ប្រាក់ចំណូល​បាន​ក្នុង​ត្រីមាស​ទី​៣ ចំនួន​ជាង $២​ពាន់​លាន​

​ក្រុមអ្នកវិភាគ Wall Street បាន​ព្យាករ​ទុក​ថា ប្រាក់ចំណូល​របស់ Facebook នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ២០១៣​នេះ មាន​ចំនួន ១៩​សេន​ក្នុង​មួយ​ភាគហ៊ុន ស្មើនឹង ១,៩១​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ Facbeook បានប្រកាសថា ប្រាក់ចំណូល​របស់​ខ្លួន​ខ្ពស់​ជាង​ការ​ព្យាករ​នេះ​។​
Facebook-Facebook-1024x595
Facebook បាន​ប្រកាស​ឲ្យដឹង​ថា នៅក្នុង​ត្រីមាស​ទី​៣ ខ្លួន​ទទួលបាន​ប្រាក់​ចំណូល​ចំនួន ២,០២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១២ កើនឡើង ៦០​ភាគរយ​។​
​បណ្ដាញ​សង្គម​មួយ​នេះ មិន​បាន​និយាយ​អ្វី​ច្រើន​នោះទេ ប៉ុន្តែ​បាន​បង្ហើប​ឲ្យដឹងថា ចំនួន​អ្នក​ប្រើ​ប្រចាំថ្ងៃ និង​ខែ​បាន​កើនឡើង​ខ្ពស់ ហើយ​ប្រាក់​ចំណូល​នៅក្នុង​ត្រីមាស​ទី​៣​នេះ កើន​ឡើង​ដោយសារតែ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ទូរស័ព្ទ​ចល័ត​កើនឡើង​ខ្ពស់​៕

មតិយោបល់