តារាកំប្លែង ដែលកំពុងពេញនិយមពី ស្រទាប់មហាជន និយាយកំប្លែងបែបមុខស្ងួត និងបង្កជារឿងផ្ទុះសំណើច ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក អូសខ្លួនតារារូបនេះ ឲ្យធ្លាក់ទៅតាមរឿងនយោបាយ ជាពិសេសនោះគឺប៉ះពាល់ដល់ ជំទាវធំ ក្បាលម៉ាស៊ីនរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
តំណាងនាយ គ្រឿន ៖ រឿងគ្រួសារគាត់ក្តាប់មិនជុំផង ឲ្យរវល់រឿងនយោបាយធ្វើអ្វី !
ភាពអូសបន្លាយ ជាប់គាំង ដោះស្រាយមិនទាន់ចប់ស្រេច នៅឡើយ រឿងនយោបាយនៅកម្ពុជា បានរុញច្រានឲ្យតារាៗជាច្រើន ក្នុងពិភពសិល្បៈ ជាប់ទាក់ទងនឹងរឿងនយោបាយ ជាពិសេសវាយប្រហារដល់ក្បាលម៉ាស៊ីនរដ្ឋាភិបាល ខណៈអ្នកលេងហ្វេសប៊ុក មួយចំនួនបានព្យយាម អូសតារាៗទាំងនោះ ឲ្យប្រឡូកប្រឡាក់រឿងនយោបាយ ដែលជាដើមហេតុធ្វើឲ្យពួកគាត់ បាត់បង់ប្រជាប្រិយភាព និងឈានទៅរកការបាត់បង់អាជីពផងដែរ។
ថ្មីៗនេះ នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក បាននឹងកំពុងអូស នាយគ្រឿន ឲ្យធ្លាក់ទឹក ដោយយកសម្តីកំប្លែង ដែលតារារូបនេះ លេងនៅផ្ទះលោតា ពន្យល់ពីពាក្យ “កិត្តិបណ្ឌិត” ដោយពន្យល់ទៅពន្យល់មកចេញជាអ្នកចេះចិញ្ចឹមកូនទា ទៅវិញ ដែលការបកស្រាយនេះពិតជាធ្វើឲ្យ ផ្ទុះសំណើច ក៏ប៉ុន្តែ អ្នកងប់ នឹងរឿងនយោបាយប្រឆាំងផ្កាប់មុខ បែរជាយកសម្តីកំប្លែងរបស់គាត់ ច្រាស់នឹងកំប្លែង ឲ្យប៉ះពាល់ ដល់ងារជំទាវ ធំ ប៊ុន រ៉ានី ហ៊ុន សែន ដោយភ្ជាប់មកជាមួយនឹង រូបថត សម្តី កាត់ត បង្ហោះលើទំព័រហ្វេសប៊ុក ។
ធាតុពិតរឿងនេះ នាយ គ្រឿន មិនបានដឹងទាល់តែសោះឡើយ ជាធម្មតា តារារូបនេះ តែងតែយកពាក្យ ផ្សេងៗមកបកប្រែ បង្កើតជារឿងសំណើច ដោយគ្មានចេតនា ណាមួយ ឲ្យប៉ះពាល់ដល់ ថ្នាក់លើ ឬពាក់ព័ន្ធរឿងនយោបាយ និងក៏មិនចង់ឲ្យអាជីពដែលកំពុងរីករាលដាលទៅមុខ បាត់បង់ឡើយ ។
ដោយឡែកសម្រាប់អ្នកលេងនៅលើទំព័រហ្វេសប៊ុក ជាច្រើន ដែលយល់ដឹងយល់ត្រូវ ថាអ្វីជាខ្មៅ ជាស និងមិនប្រកាន់ទោលទន់ទៅខាងបក្សណាមួយ បានធ្វើការគាំទ្រ ទៅលើនាយ គ្រឿន ដោយ Comments ទៅលើអ្នកដែល Wall Post ធ្វើឲ្យនាយគ្រឿន ជាប់ទាំក់ទងរឿងនយោបាយ ដោយក្នុងនោះ ម្ចាស់គណនី ឈ្មោះ Cid Kunthy “ពួកអានយោបាយជ្រុលនិយមគេគ្រាន់តែកំប្លែងសោះយកគ្នាមកពាក់ព័ន្ធនឹងយោបាយដែរ! ” ។ សម្រាប់ម្ចាស់គណនី Socheat Phou គ្នាគ្រាន់តែអចេតនាទេ តែយ៉ាប់ត្រង់អ្នកបន្ថែមល្បោយ …. និងម្ចាស់គណនី ឈ្មោះ Monusmos Monuskbot “គ្រាន់តែជាការកំប្លែង ហេតុអ្វីធ្វើបាបគាត់មកជានយោបាយវិញ តើមានដឹងទេ នេះជាការធ្ចើបាបគាត់វិញទេ” ។
ទាក់ទងនឹងព័ត៌មាននេះដែរ ខាង ដំណឹង នៅមិនទាន់អាចទាក់ទង ការស្រាយបំភ្លឺ ពី នាយ គ្រឿន បាននៅឡើយ ខណៈដែល ក្រុមការងារយើងខ្ញុំមិនអាចទាកទងបាន និងសង្ឈឹមថា នាយ គ្រឿន នឹងចេញមុខបកស្រាយ ដើម្បីកុំឲ្យប៉ះពាល់ដល់អាជីព របស់ខ្លួន ។
តំណាងនាយ គ្រឿន ៖ រឿងគ្រួសារគាត់ក្តាប់មិនជុំផង ឲ្យរវល់រឿងនយោបាយធ្វើអ្វី !
សូមបញ្ជាក់ផងដែរ នេះមិនមែនជា លើកទី ១ នោះទេ ដែលអ្នកសិល្បៈ ត្រូវបាន អ្នកលេងហ្វេសប៊ុក អូសទាញ ឲ្យជាប់ទាកទងនឹងរឿង នយោបាយ បន្ទាប់ពីនយោបាយជាប់គាំង ដោះស្រាយមិនទាន់រួចនៅឡើយ៕
ទស្សនាឈុតកំប្លែងនាយគ្រឿន បកប្រែពាក្យ ”កិត្តិបណ្ឌិត” សើចចុកពោះ ៖
https://i1272.photobucket.com/albums/y389/domneng/3%20lady/Kroun_zpsf539093c.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Kroun_zps836b17d1.png
មតិយោបល់