ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ពេញ​ផ្សារ​តាខ្មៅ​ថា ពេជ្រ សោភា ជាប់គុក និង​ហង្ស​មាស​បញ្ឈប់​ការ​ច្រៀង​

​មួយ​ប្រាវ​មុននេះ តារាចម្រៀង​ហង្ស​មាស​ដ៏​ល្បីល្បាញ កញ្ញា ពេជ្រ សោភា បាន​រង​នូវ​ព័ត៌មាន​រង្គោះរង្គើរ ថា​ទាក់ទង​នឹង​នយោបាយ ជាពិសេស​នោះ​គឺ ពាក់​ព័ទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ។ តែ​ព័ត៌មាន​នេះ ត្រូវបាន​តារាចម្រៀង​ស្រី​រូប​នេះ​តែងតែ​ចេញមុខ​បកស្រាយ​ញយៗ​ថា នាង​មិន​បាន​ពាក់ព័ន្ធ​នឹង​និន្នាការ​ន​យោ​យ​បាយឡើយ ការ​រៃអង្គាស​ប្រាស់​នោះ​វា​គ្រាន់តែ​ជា ទឹកចិត្ត​របស់​នាង ចង់​ជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​តែប៉ុណ្ណោះ ព្រោះ​ថា​នាង​ជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ឆ្លងកាត់​ភាពលំបាក​ដោយសារតែ​ទឹកជំនន់ នេះ​។​ម្យ៉ាងវិញទៀត បើ​និយាយ​ពី​ន​យោ​យ​បាយ នាង​មិន​ដែល​ពាក់ព័ន្ធ នឹង​នឹកឃើញ សូម្បីតែ​មួយ​ចុង​ច​ង្កឹះ ថា​ខ្លួន​នឹង​ត្រូវប្រឡូ​ក្នុង​ឆាកនយោបាយ​នោះ តែ​នាង​មាន​អ្នកដឹកនាំ​ដែល​នាង​ស្រលាញ់ គិត​ទុក​ក្នុង​ចិត្ត​។​

​មិនទាន់​សាបរលាប​ព័ត៌មាន​ខាងលើ ផង​ស្រាប់តែ ថ្មីៗ​នេះដែរ នៅក្នុង​ផ្សារ​តាខ្មៅ នា​ខេត្តកណ្តាល ស្រាប់តែ​លេច​ឭ​ព័ត៌មាន​ថ្មី​សន្លាង​មួយ​ទៀត​ថា “​កញ្ញា ពេជ្រ សោភា ជាប់គុក ដោយសារ​តែ​ចូល​ដៃ​ជាមួយ​នឹង​បក្ស​សង្គ្រោះ​ជាតិ ហើយ​ហង្ស​មាស​បញ្ឈប់​ការ​ច្រៀង​របស់​នាង​ផងដែរ​” ។

​ទាក់ទិន​រឿង​នេះ​ដែរ ភ្នាក់ងារ ​គេហទំព័រ​ដំណឹង បានខ​ល​ទៅ​ម្តាយ ពេជ្រ សោភា សួរ​ណែនាំ​ថា​វា​ដូច​ទៅ​នឹង​ពាក្យ​ដែល​គេច​ចាម​អារ៉ាម​អត់ ! ។ អ្នក​ម្តាយ ពេជ្រ សោភា បានឲ្យដឹងថា “​ហេ ! នរណា​ថា អាភា​ជា​ជាប់គុក ? ហើយ​ល្បី​ពី​ណា​មក ! អា​ភា នៅ​ពេលនេះ​កំពុងតែ​នៅ​ច្រៀង​នៅ លើ​ទឹកដី​អាមេរិក និង​ស្នាក់នៅ​ផ្ទះ​បងប្អូន​បង្កើត​របស់​នា​ង វា​មិន​ដូច​ជា​ពាក្យ​ដែល​គេ​និយាយ​នោះ​ទេ ។​ម្យ៉ាងវិញទៀត​រឿង​ច្រៀង​នៅ​ហង្ស​មាស វា​គ្មាន​រឿង​អ្វី​ទាំងអស់​ព្រោះ​ថា​ហង្ស​មាស​នៅតែ​អាណិតអាសូរ អា​ភា ជានិច្ច ។​មួយវិញទៀត​ពាក់ព័ន្ធ​រឿង​ន​យោ​យ​បាន អា​ភា មិន​ដែល​នឹង​អើត​ក​ចង់ ទាក់ទង​នោះទេ ទឹកចិត្ត​ដែល​នាង​ធ្វើ​រាល់ថ្ងៃនេះ គ្រាន់តែ​ចង់​ជួយ​ដល់​អ្នកក្រ និង​ជនរងគ្រោះ​ដោយ​ទឹកជំនន់​បន្តិចបន្តួច​តែប៉ុណ្ណោះ ព្រោះ​ថា​នាង ធ្លាប់​ជួបប្រទះ​កន្លងមក ជាមួយ​នឹង​ខ្ញុំ ដែល​ជា​ម្តាយ​នាង​”​។​ម្តាយ​សោភា បាន​បន្ត និង​សង្កត់ធ្ងន់ថា “​សូម​ផ្តាំ​ហើយ​ផ្តាំ​ទៀត​ចំពោះ​បងប្អូន​យល់ច្រឡំ​ជាមួយ​នឹង​នាង ថា​ពាក់​ព័ទ្ធ​រឿង​នយោបាយ​នោះ សូម​បញ្ឈប់​ទៅ នាង​គ្មាន​ចំណង់​ចំណូលចិត្ត​ក្រៅពី​ច្រៀង​នោះទេ​”​។​

​ជាក់​ណាស់ ដូច​សម្តី​ម្តាយ ពេជ្រ សោភា បាន​រៀបរាប់ចឹង ព្រោះ​ថា​មុន​នេះ​ដែរ ពេជ្រ សោភា បាន​បង្ហោះ​វិដេអូ​ឃ្លិ​ប​មួយ នៅ​ជាមួយ​នឹង​បងប្អូន និង​ក្មួយ​ស្រី នៅលើ​ទឹកដី​អាមេរិក ។ ត្រង់នេះ​ស​បញ្ជាក់ថា នាង​គ្មាន​រឿង​អ្វី ដូច​ដែល​គេច​ចាម​អារាម​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/PichSophea1_zps9503a52b.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PichSophea3_zps5a20bca3.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PichSophea4_zps29c636c2.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/PichSophea2_zps46655cd9.jpg

មតិយោបល់