ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា! ភីមរីផាយ (Pimrypie) ជាស្ត្រីខ្លាំងក្នុងលំដាប់ទី៦ នៃ «ជម្រើសក្នុងការប្រកួតប្រជែង»

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា នៅពេលថ្មីៗនេះវេបសាយធុរ:កិច្ចលំដាប់ពិភពលោក Mintel.com បានជ្រើសរើសការចេញផ្សាយពីស្ត្រីលក់អនឡាញន៍ដែលមានឥទ្ធិពលខ្លាំងជាងគេ ឱ្យមហាជនបានជ្រាបដឹង។ នៅក្នុងនោះ ក្នុងចំពោះស្ត្រីជាច្រើនមកពីបណ្ដាពិភពលោក គេឃើញមានស្ត្រីថៃមួយរូបដែលមានឈ្មោះថា ភីមរីផាយ (Pimrypie) ស្ថិតនៅក្នុងស្ត្រីខ្លាំងលំដាប់ទី៦ ជាប់ជា«ជម្រើសក្នុងការប្រកួតប្រជែង» ដែលស្រ្តីទូទាំងពិភពលោកមើលគម្រូតាម និងដកស្រង់យុទ្ធសាស្ត្រក្នុងការលក់អនឡាញន៍។

ការវិគ្រោះរៀបរាប់របស់ Mintel បានបរិយាយអំពីនាង ភីមរីផាយ (Pimrypie)ថា ជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវ័យ៣០ឆ្នាំ ក្នុងអាជីពអ្នកលក់អនឡាញន៍។ ពីមួយថ្ងៃទៅមួយថ្ងៃ ឈ្មោះរបស់នាង បានដក់ជាប់ក្នុងចិត្តអារម្មណ៍ និងការចងចាំរបស់អ្នកទិញ រហូតដល់មានអ្នកចាំទិញក្នុងអនឡាញន៍រាប់ម៉ឺនរាប់លានៗនាក់ក្នុងការ Live។ នាង ភីមរីផាយ (Pimrypie) ជាបុគ្គលមានប្រជាប្រិយភាព និយាយត្រង់ទៅត្រង់មក មានភាពរឹងមាំក្នុងនាមបុគ្គលដែលមានឥទ្ធិពល។ នាងចាប់ផ្ដើមអាជីពលក់គ្រឿងសម្អាង ដោយប្រើភាសានិយាយត្រង់ៗ មិនក្លែងបន្លំ និងផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអតិថិជន រហូតដល់នាងជោគជ័យផ្ដើមលក់អីវ៉ាន់ជាច្រើនប្រភេទ សឹងតែគ្រប់មុខគ្រប់យ៉ាងតែម្ដង។ មិនតែប៉ុណ្ណោះ នាងបានសាងប្រជាប្រិយភពតាមរយ:ការធ្វើបទចម្រៀង Cover ដំបូងរបស់នាង ដែលបានទាក់ទងអ្នកទស្សនារាប់លាននាក់ រហូតដល់នាងបានជាប់ឈ្មោះជាអ្នកសិល្ប:។ ហើយមានអ្នកខ្លះស្គាល់ជាថាជាតារាស្រីថៃ មិនមែនជាអ្នកលក់អនឡាញន៍ទៅវិញ។ មកទល់ពេលនេះ នាងមានចម្រៀងជាច្រើនបទនៅក្នុងឆាណែលយូធូប ដែលមានការចូលរួមសម្ដែងជាមួយតួល្បីៗជាច្រើន។

តមក នាង ភីមរីផាយ (Pimrypie) ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួនបន្ដិចម្ដងៗ ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយ:ការបង្ហាញសកម្មភាពក្នុងវីដេអូឃ្លីបខ្លីៗ ដែលបង្ហាញពីការចែករំលែក ជួយអ្នកដទៃ ជួយអ្នកលក់តាមផ្សារ តាមចិញ្ចើមថ្នល់ ធ្វើបុណ្យ និងដឹងគុណមនុស្សចាស់ទុំជាច្រើនរូប។ សកម្មភាពទាំងអស់នេះហើយ ពិតជាធ្វើឱ្យមហាជនមិនអាចមើលរំលងពីជីវិតប្រចាំថ្ងៃរបស់នាងបាន។ មហាជនគ្រប់រូបតែងតែពោលសរសើរពីនាងមិនដាច់ពីមាត់ ថែមទាំងមានខ្លះរំពឹងថា នឹងបានជួបនាង ឬទទួលបានការជួយអំណោយទានពីនាងផងដែរ។ នាង ភីមរីផាយ (Pimrypie) បានបរិច្ចាគទឹកប្រាប់រាប់លានបាត ក្នុងការជួយសង្គ្រោះតាមរយ:ទូរទស្សន៍ថៃដ៏មានប្រជាប្រិយភាព ថែមទាំងបានទាញកៀវគរតារាល្បីៗជាច្រើន ឱ្យមកកៀកក្បែរខ្លួននាង បង្ហាញទៅកាន់ពិភពលោកខាងក្រៅបានឃើញពីភាពអច្ចារ្យរបស់នាង។ មកទល់ពេលនេះ ឥទ្ធិពលរបស់អ្នកលក់អនឡាញន៍ស្រីរូបនេះ បានជះទៅកាន់អ្នកលក់អនឡាញន៍ដទៃទៀត ផ្ដើមធ្វើតម្រាប់តាម។

មិនត្រឹមតែមានងារជា ស្ក្រីខ្លាំងក្នុងជំនួញអនឡាញន៍ តារាសិល្ប: ឬស្ត្រីក្លាហាននោះទេ នាង ភីមរីផាយ (Pimrypie) បានជាប់ងារជាសេដ្ឋនីអនឡាញន៍ដែលមានលុយវាល់លានបាត។ ក្រៅពីសម្ដីត្រង់ទៅត្រង់មក នាងក៏រមែងតែងតែងបង្ហាញពីភាពឱនលំទោន និងស្នាមញញឹម ទៅកាន់មហាជន ដែលពេលខ្លះនាងចូលចិត្តដើរតួជាអ្នកលើកទឹកចិត្ត។ ចាកចេញពីក្មេងស្រីក្រីក្រគ្មានអ្វីសោះនៅក្នុងខ្លួន នាង ភីមរីផាយ បានសាងមហិច្ឆិតារបស់ខ្លួនបានសម្រេច ដោយមិនខ្វល់ពីសម្ដីមើលងាយមើលថោកកាលពីកុមារភាព។ នាងកើតនៅក្នុងខែ មករា អំឡុង១៩៩១ រស់នៅក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងត្បូវនៃប្រទេសថៃ៕

មតិយោបល់