ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា ម៉េចមិនព្រមធ្វើទិវារួមរ័កអន្តរជាតិម្តងទៅ?

ភ្នំពេញៈ អ៊ឹម ជីវ៉ា នៅមុននេះបន្តិច បានឲ្យដឹងថា ស្អីគេ..ទិវាថើបគ្នាអន្តរជាតិ? ម៉េចមិនព្រមធ្វើទិវារួមរ័កអន្តរជាតិម្តងទៅ?

អ៊ឹម ជីវ៉ា បានឲ្យ Post News ដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៦ ឲ្យដឹងថា ស្អីគេ..ទិវាថើបគ្នាអន្តរជាតិ?? ម៉េមិនព្រមធ្វើទិវារួមរ័ក្សអន្តរជាតិម្តងទៅ?
ទាក់ព័ន្ធនឹងចំណុចនេះ ព្រោះតែ អ៊ឹម ជីវ៉ា ឃើញមានការចែករំលែក យ៉ាងព្រោងព្រាត នៅលើហ្វេសប៊ុក សរសេរថា ទិវាថើបគ្នាអន្តរជាតិ ។

អ៊ឹម ជីវ៉ា បានថ្លែងថា ព្រោះអារម្មណ៍នៃការថើបវាឈានដល់ចំនុចរួមរ័ក្សបានជាពិសេសអារម្មណ៍របស់យុវវជនមួយចំនួន ដែលគេហៅថាក្មេងឈាមរាវ ! ពីមុនទិវាក្តីស្រលាញ់ឬបុណ្យសង្សារមិនមែនជាបុណ្យជាតិខ្មែរ បានវាយលុកសាបព្រួសពេញប្រទេសកម្ពុជាបានមកដល់សព្វថ្ងៃ ហើយយុវវ័យមិនតិចអ្នកដែរដែលខូចខ្លួនប្រាណ ក្នុងទិវាមួយនេះ ។

តារាសម្តែងខាងលើ បានបន្ថែមថា ឥឡូវនេះចូលដល់ទិវាថើបគ្នាអន្តរជាតិវិញម្តងហើយ..! ឱ កូនខ្មែរអើយកូនខ្មែរ តិចទៀតអ្នកប្រហែលជាលេងមានវប្បធម៌ជាតិរបស់ខ្លួនហើយ បើយុវវ័យមួយចំនួនជ្រួលជ្រើមយកវប្បធម៌បរទេសមកធ្វើជារបស់ខ្លួនកាន់តែច្រើនឡើងយកមកអនុវត្តយ៉ាងនឹងនោះ ! អាណិតយុវវជន ! អាសូវប្បធម៌ខ្មែរ ! ទឹកភ្នែកម៉ែឪ ! បំផ្លាញអនាគតខ្លួនឯង ។

ថៅកែផ្ទះសំណាក់ នៅលើទឹកដីអង្គរលោក អ៊ឹម ជីវ៉ា ថា «ខ្ញុំក៏សូមកោតសរសើនិងថ្លែងអំណរគុណដល់យុវវ័យដែលមិនជ្រួលជ្រើមនិងវប្បធម៌បរទេស និងបានជួយថែរក្សាអភិរក្ស និងស្រលាញ់លើកស្ទួយវប្បធម៌ខ្មែរ »។

សូមអភ័យទោសនេះគ្រាន់តែជាមតិយោបល់ដែលមិនអ្នកបានរៀនចេះដឹងជ្រៅជ្រៈអីទេ តែចង់និយាយក្នុងនាមជាខ្មែរតែប៉ុណ្ណោះ បើខ្ញុំបាទនិយាយខុសឬប៉ះពាល់ដល់អារម្មណ៍អស់លោកអ្នក ខ្ញុំសូមអភ័យទោសទុកជាមុន។ នេះជាសម្តី អ៊ឹម ជីវ៉ា បានបន្ថែម៕

13600224_1076615159074084_1837619741685422164_n13567352_1076615125740754_9012540807722008307_n 13627190_1076615119074088_6973030480520811314_n13600051_1076261792442754_6488692256023903766_n13567119_1076259502442983_3446790657508503756_n13598936_1076628042406129_620884152_n 13608185_1076628059072794_1951493926_n 13618090_1076628062406127_589067833_n

មតិយោបល់