ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga មិនដឹង​ជា​ស្អី ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​ពេញ Youtube Music 2013

​តារាចម្រៀង ស្រី​សិច​ស៊ី​ហួសហេតុ​នាង Lady Gaga មិនមែន​តែ​ម្តង​នោះទេ ជាមួយនឹង​ការ​ស្លៀកពាក់​សិច​ស៊ី ក្នុង​ឈុត​ប្លែកៗ​របស់​នាង ។ ថ្មីៗ​នេះ​ដែរ​លេចមុខ ក្នុង​កម្មវិធី Youtube Music 2013 ក៏​បាន​ធ្វើឲ្យ​ប្រិយមិត្ត​របស់​ខ្លួន​ភ្ញាក់ផ្អើ​លសា​រ​ជាថ្មី ហើយក៏​ជា​ការ​លើ​កម្ពស់​ជាមួយនឹង​បទ​ចម្រៀង​ថ្មី របស់​នាង ដែល​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​ប្រភពព័ត៌មាន បានឲ្យដឹងថា ឈុត​ដែល​នាង​បង្ហាញ​ក្នុង​កម្មវិធី​ខាងលើ​នោះ ជា​ឈុត​ដែល​នឹង​មាន​នៅក្នុង​បទ​ចម្រៀង ថ្មី​របស់​នាង ក្រោម​ចំណងជើង​ថា Dope ។ មុខ​នាង​មើលទៅ​គួរឲ្យភ្ញាក់ផ្អើល​ខ្លាំងណាស់ ជាមួយ​នឹង​ការពាក់​ធ្មេញ និង​ពាក់អាវ​ពណ៌​ខ្មៅ គ្របដណ្តប​លើ​ខោ​លី​អូ​។​
​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី Youtube Music 2013 បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ម្សិលមិញ​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/LadyGaga1_zpsea78895c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LadyGaga2_zpsade1c1e7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LadyGaga3_zpsd8e073bd.jpg

មតិយោបល់