តាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយនៅថ្ងៃទី ២ ខែវិច្ឆការឆ្នាំ ២០១៣ កន្លងមកនេះបានឲ្យដឹងថា គេហទំព័រនេះសាលាក្តី ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការនៃប្រទេសកម្ពុជាដែលមានអសយដ្ឋាន ECCC.gov.kh ត្រូវបានពួក Hacker អនាមិកធ្វើការវាយប្រហារ។
ក្រុម Hackers ទាំងនោះបាននិយាយថា ពួកគេមានគោលដៅទៅលើ ECCC ព្រោះគេហទំព័រនេះបានព្យាយាមបិទបាំងនៃសម្លេងរបស់ជនរងគ្រោះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
គេហទំព័រ ECCC.gov.kh បានអនុវត្តការត្រួតពិនិត្យទៅលើជនរងគ្រោះអំពីឧក្រិដ្ឋកម្មនៃមនុស្សជាតិដូច្នេះហើយបានពួកគេអុកឡុកគេហទំព័រមួយនេះ នេះបើតាមការនិយាយឲ្យដឹងរបស់ពួក Hacker នៅលើ Twiter។ នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រ ECCC នឹងបង្ហាញសារមួយចេញមកដែលមានន័យថា (គេហទំព័រនេះមិនអាចរកឃើញទេ ដោយសារបញ្ហាបច្ចេកទេស សូមព្យយាមម្តងទៀតនៅពេលក្រោយ)។ នៅក្នុងខែកញ្ញាអានាមិកប្រទេសកម្ពុជាបានរៀបចំយុទ្ធនាការផ្សព្វផ្សាយប្រឆាំងនឹងរដ្ឋាភិបាលក្នុងស្រុករួចម្តងហើយ។ ដូច្នេះគេហទំព័ររាជរដ្ឋាភិបាលមួយត្រូវបានកំណតគោលដៅដែលជាផ្នែកមួយនៃប្រតិបត្តិការរួមទាំងក្រសួងកិច្ចការបរទេស ធានាគារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
បញ្ជាក់ផងដែរថា តែទោះជាយ៉ាងណា សម្រាប់ គេហទំព័រ ECCC.gov.kh នៅពេលនេះគឺដំណើរការធម្មតានោះទេ៕
ចុចទីនេះដើម្បីមើលប្រភពព័ត៌មានដើម ជាភាសាអង់គ្លេស៖ https://news.softpedia.com/news/Cambodia-Tribunal-Website-Disrupted-by-Anonymous-Hackers-396496.shtml
មតិយោបល់