ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់​រដ្ឋា ស្រ​វ៉ា​បាន​ផលិតកម្ម​ថ្មី​ច្រៀង​

​តារាចម្រៀង​ដែល​មាន​ទឹកដម​សំនៀង​ក្រអួន​ក្រអៅ ចេញ​ពី​ទឹកដី​អង្គរ កញ្ញា គង់ ចាន់​រដ្ឋា កំពុងតែ​ជ្រោង​បាន​ប្រជាប្រិយភាព​យ៉ាង​គក្រឹកគគ្រេង ជាពិសេស​នោះ គឺ​ល្បី​តាមរយៈ​ការ​ច្រៀង​បង្ហោះ​វិដេអូ​ឃ្លិ​ប​នៅ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។​

​រំដូល​ដូ​រដី គង់ ចាន់​រដ្ឋា ថ្មីៗ​នេះ​ល្បី​ថា នាង​កំពុង​ស្រ​វ៉ា​តោង ផលិតកម្ម ក្នុងស្រុក​មួយ ហើយ​នឹង​ចេញ​វ៉ុល​ចំរៀង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ជួប​ជាមួយ​នឹង​គង់ ចាន់​រដ្ឋា តាមរយៈ​ទូរស័ព្ទ​ដៃ នៅ​ព្រឹក​នេះ នាង​បាន​ប្រាប់​ដល់ គេហទំព័រ ដំណឹង ឲ្យដឹងថា “​រឿង​ដែល​គេ​ល្បី​តៗ​គ្នា​ថា​នាង​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម ថ្មី​នោះ វា​គឺជា​រឿង​ពិត ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​កុងត្រា​នៅឡើយ ទេ ព្រោះ​ថា​ពេល​នេះ​នាង​កំពុង​ស្នាក់នៅ​សៀមរាប​នៅ​ឡើយ ដោយ​មក​ធ្វើបុណ្យ​កឋិនទាន ពេល​ធ្វើ​រួចរាល់​ហើយ នាង​នឹង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​បំពេញ​កុងត្រា ជាមួយ​នឹង​ផលិត Diamond Music ” ។​​សម្រាប់​ព័ត៌មាន​នេះដែរ វា​អាច​នឹង​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់ តារាចម្រៀង គង់ ចាន់​រដ្ឋា ភ្ញាក់ផ្អើល សប្បាយរីករាយ​ជា​មួយ​នឹង​នាង ជាក់​ជាមិនខាន​នោះឡើយ ។​

​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ផលិតកម្ម Diamonnd Music មួយរយៈ​មុន​ដែល​មាន​វត្តមាន តារាចម្រៀង Eno នៅ​ទីនោះ គឺ​មាន​ភាពល្បីល្បាញ​ខ្ទរខ្ទារ​គ្រាន់បើ​ដែរ ។ តែ​ទោះជា​យ៉ាងណា សម្រាប់ គង់ ចាន់​រដ្ឋា គេ​រំពឹងថា នាង​នឹង​អាច​ធ្វើ​ជា​តារា​ចម្រៀង​ស្រី​ជួរមុខ ប្រចាំ​ផលិតកម្ម មួយ​នេះ និង​ល្បី​ខ្ជរ​ខ្ជាយ ជាក់​ជាមិនខាន​នោះឡើយ​នាពេល​ខាងមុខ​ដ៏​ខ្លី​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha1_zpsc5fe4f09.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha2_zps9650e6f1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha3_zps591d6965.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/KongChanrotha4_zps342e7f29.jpg

មតិយោបល់