បន្ទាប់ពីរឿងមុនៗមិនសូវលេចមុខលេចមាត់ ដោយថតបានតិចប្លង់ ពេលនេះប្អូនដេននី ក្វាន់ លោក គីម សាន ក្តោបបានតំណែងតួធំគួរសមក្នុងរឿងថ្មីរបស់ផលិតកម្មរ៉ក ។
វត្តមានថ្មីរបស់ គីមសាន នឹងបង្ហាញខ្លួនតាមរយៈរឿង«កិច្ចសន្យាស្នេហ៍» ដែលជាប្រភេទរឿងដុំ ផលិតដោយផលិតកម្មរ៉ក ដែលគ្រោងនឹងថតក្រោយចូលឆ្នាំរួច។
«សម្រាប់រឿង កិច្ចសន្យាស្នេហ៍នេះខ្ញុំជាតួសំខាន់ម្នាក់ ដោយតួអង្គឯកចេញប៉ុន្មានប្លង់ ក៏ខ្ញុំចេញដូចគ្នា » នេះជាសម្តី គីមសាន បានប្រាប់ Post Komsan តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។
លោកបានបន្តថា សម្រាប់វត្តមានខ្ញុំក្នុងរឿងនេះ គឺជាតួប្រុសដែលមានរូបរាងស្អាត ប៉ុន្តែមានចរិក ម្ញិកម្ញក់ ដោយស្រឡាញ់តួឯកប្រុស ហើយលោកថាពិតជាសប្បាយរីករាយណាស់ ដែលបានដើរតួចរិកម្ញិកម្ញក់ ខុសពីរឿងមុនៗ ដើរជាមនុស្សអាក្រក់ និងកាច។
នេះគឺជារឿងទីពីរទីបីហើយ ដែលគីមសាន បានបង្ហាញខ្លួនក្នុងវិថីសិល្បៈ ខណៈដែលតម្លៃខ្លួននៅក្រៅស្រុកក្នុងការថតឲ្យទស្សនាវដ្តីសិចស៊ី ឡើងកប់ៗគួរកត់សម្គាល់៕
មតិយោបល់