ព័ត៌មានជាតិ

​ផ្កាយ​​រណប​​ទី​​ភ្នាក់​ងារ​​អវកាស​​អឺរ៉ុប​​ធ្លាក់​​មក​​ដល់​​ផែនដី​​

ផ្កាយរណប​​​ដែល​​មាន​​ឈ្មោះ​​ថា​​ “Goce” ​របស់​​​ទីភ្នាក់​ងារ​​អវកាស​​​អឺរ៉ុប​​(Esa)​ បាន​​ធ្លាក់​​មក​​ចូល​​បរិយាកាស​​របស់​​ផែនដី​​។​ នេះ​បើ​យោង​តាម​សារ​ព័ត៌មា​ន​ BBC​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៣។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ តាម​​ការ​វាយ​តម្លៃ​​ពី​ដំបូង​ បំណែក​​នៃ​​ផ្កាយ​រណប​​នេះ​ អាច​​នឹង​​ធ្លាក់​​នៅ​​តំបន់​​ណា​​មួយ​​គឺ​​ចាប់​ពី​​អាស៊ី​​ខា​ងកើត​ និង​​ពី​​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិ​ច​​ទៅ​ដល់​​ទ្វីប​​អង់​តា​កទិច។​

​នេះជា​លើក​ទី​មួយហើយ សម្រាប់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដែល​មិន​អាច​គ្រប់គ្រង​បានការ​ធ្លាក់​មក​វិញ​នៃ​ផ្កាយរណប​នេះ​ក្នុង​រយៈពេល​ជាង​ ២៥​ឆ្នាំ​ចុងក្រោយ​នេះ​។​
ការ​ធ្លាក់​មក​ផែនដី​នៃ​ផ្កាយរណប​សម្រាប់​បេសកកម្ម​ថត​ផ្តិត​រូបភាព​ផែនដី​នេះ គឺ​ជៀស​មិន​ផុត​នោះ​ទេ នៅពេល​ណា​វា​បាន​អស់​ប្រេងឥន្ធនៈ​នោះ​។

គួរបញ្ជាក់ផងដែរថា ផ្កាយរណប​“Goce”​នេះ ត្រូវបាន​បាញ​បង្ហោះ​កាលពី​ឆ្នាំ​២០០៩​ សម្រាប់​បេសកកម្ម​ស្រាវជ្រាវ​បរិស្ថាន​និង​ការប្រែប្រួល​អាកាសធាតុ​៕

Goce

មតិយោបល់